ព័ត៌មានជាតិ

អតីតប្រធានក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រុកទៅជួបសំណេះសំណាលនិងផ្តាំផ្ញើសាកសួរសុខទុក្ខនិងលាគ្នា

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ នៅថ្ងៃសៅរ៍ ទី១៣  ខែមករា  ឆ្នាំ២០២៤  ជាថ្ងៃឈប់សម្រាកលោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ -អតីតប្រធានក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រុក  បានចុះជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា  គណបក្សប្រជាជនកម្ពុជាស្រុកភ្នំស្រុកនិងឃុំទាំង៦  សរុបចំនួន១៤០នាក់។

ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំគណបក្សប្រជាជនកម្ពុជា ស្រុកភ្នំស្រុក  ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក  ឃ្លោក  នួយ  លោក  ជឹម  ប៊ុនអាន  អនុប្រធានក្រុមការងារចុះជួយស្រុក  លោក  ជូ  បុត្រ  ប្រធានគណៈកម្មាធិការគណបក្សស្រុកភ្នំស្រុក ។

ក្នុងឱកាសនោះលោក  បោន  ប៊ិន  ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាននិងថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ។

ជាពិសេសលោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល -ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បន្ទាយមានជ័យ លោកឌិត ទីណា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ជូនចំពោះសមាជិក-សមាជិការគណបក្សដោយក្តីនឹករលឹកផងដែរ។

ជាមួយគ្នានោះលោក  ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិកានៃគណបក្សប្រជាជនកម្ពុជាស្រុកភ្នំស្រុក  ដែលកន្លងមកបានខិតខំយ៉ាងសកម្មដើម្បីប្រជាជន  និ ងគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង។

លោកបន្តថា  បើទោះបីលោកត្រូវបានផ្លាស់ប្តូរទៅជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ  ក្រុងប៉ោយប៉ែតក៏ដោយ ក្នុងនាមគណបក្សប្រជាជនកម្ពុជា នៅតែរួមសុខ រួមទុក្ខជាមួយគ្នាជារៀងរហូត ដោយមិនបោះបង់បងប្អូនប្រជាជនចោលឡើយ  គឺយើងបន្តរួមគ្នាជាមួយគណបក្សប្រជាជន  ដើម្បីប្រជាជន និងប្រទេសជាតិ បន្តទៀតដោយគ្មានងាករេឡើយ៕