អន្តរជាតិ

ស្រុកស្វាយចេកប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវាជ័យជម្នះ៧មករា

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ មានរៀបប្រារព្ធទិវាអមអរសាទរខួបលើកទី៤៥  នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៤ )កាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០២៤។

អញ្ជើញជាអធិបតីក្នុងពិធីនោះ មានលោកឈើយ ចាន់ណាសមាជិកព្រឹទ្ធសភា និងជាប្រធានយុទ្ធនាការបោះឆ្នោតអសាកល, លោកប្លែកវារី អនុប្រធានគណបក្សខេត្ត ,លោកអ៊ុង សំអាត ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកស្វាយចេក លោកកែវ អូម៉ាលីល្សអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្វាយចេក, លោកឧត្ដមសេនីយ៍ សិទ្ធ ឡោះ ប្រធានក្រុមការងារខ២៧ ចុះជួយមូលដ្ឋានស្រុកស្វាយចេក។

លោកលឿង សុភក្តិ ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្វាយចេកនិងលោកឧត្ដមសេនីយ៍ សិទ្ធ ឡោះ ប្រធានក្រុមការងារខ២៧ ចុះជួយមូលដ្ឋានស្រុកស្វាយចេក។បានឡើងថ្លែងស្វាគមន៍និងបង្ហាញលទ្ធផលសង្ខេបការងារគណបក្សដែលសម្រេចបាន ពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនាពេលកន្លងមកដែលឈ្នះភ្លូកទឹក ភ្លូកដី។

ក្នុងនោះស្រុកស្វាយចេកទទួលបានចំណាត់ថ្នាក់ទី៣ ក្នុងចំណោមស្រុកក្រុង៩នៃខេត្ត ។

ទន្ទឹមនឹងនោះនឹងប្តេជ្ញាចិត្តបន្តនាំមកជោគជ័យបន្តទៀតនៅទាំង៨ឃុំ មានឃុំស្លក្រាម តាបែន រលួស  ស្វាយចេក ទ្រាស តាផូ សារង្គ និងផ្គាំ ។

លោកអ៊ុង សំអាត ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកស្វាយចេកដែលជាសមាសភាពថ្មីនៃក្រុមការងារមកពីគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានថ្លែងអំណរគុណថ្នាក់ដឹកនាំ សមាជិកក្រុមការងារចាស់ចុះជួយនិងគណបក្សមូលដ្ឋាន រួមទាំងសមាជិកគណបក្ស ប្រជាពលរដ្ឋដែលបានរួមគ្នានាំមកជ័យជម្នះជូនគណបក្ស។

លោកនិងសមាសភាពថ្មីសូមចូលរួមសហការបន្ថែមទៀតលើការងារគណបក្ស ការងារអភិវឌ្ឍន៍និងលើកកម្ពស់ជីវភាពប្រជាជន ។

លោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា និងជាប្រធានយុទ្ធនាការបោះឆ្នោតអសកលបានរំលឹកប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងក្នុងខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវាជ័យជម្នះ៧មករា ដោយសូមឧទ្ទិសឲ្យស្មារតីថ្ងៃរំដោះជាតិនេះអោយស្ថិតនៅក្នុងក្រអៅបេះដូងប្រជាជន កម្ពុជាគ្រប់រូប ។

លោកឈើយ ចាន់ណា បានបន្តថា : នយោបាយឈ្នះ ឈ្នះរបស់អគ្គមគ្គទ្ទេសក៍ឯក ស្ថាបនិកតេជោហ៊ុន សែន ដែលនាំមកនូវសន្តិភាពពេញលេញនិងកំពុងបន្តដំណើរទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ។

ពោលគឺយើងត្រូវប្តេជ្ញាចិត្តចូលរួមថែរក្សា ការពារនិងអភិវឌ្ឍន៍សមិទ្ធផលដល់មរតកនិងស្នាដៃស្មារតី៧មករា  ហើយបន្តពូនជ្រុំកម្លាំងមហាសាមគ្គី ឯកភាព គាំទ្រម៌ាគា  គោលនយោបាយនិងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ គណៈអធិបតី  សមាជិកអង្គពិធី ព្រមទាំងភ្ញៀវបានពិសាអាហារសាមគ្គីជាមួយគ្នា៕