សន្ដិសុខសង្គម

ឃាត់ខ្លួនមន្ត្រីអាជ្ញាធរជាតិអប្សរា២នាក់ប្រើហិង្សាលើក្មេងលក់អណ្តើកមុខអង្គរវត្តយកមកវាស់កម្ពស់

ដោយ:សុខុម
សៀមរាប ៖ សមត្ថកិច្ចព្រហ្មទណ្ឌខេត្តសៀមរាបកាលថ្ងៃទី១៣ខែមករាឆ្នាំ២០២៤បានឃាត់ខ្លួន មន្ត្រីអាជ្ញាធរជាតិអប្សរាចំនួន២នាក់ក្រោយពីប្រើហិង្សាលើកូនក្មេងលក់សត្វអណ្តើកជូនភ្ញៀវដើម្បីរកប្រាក់ចំណូលនៅមុខអង្គរវត្ត ។

ជនសង្ស័យ(រូបថតៈ នគរបាលខេត្តសៀមរាប)

នគរបាលខេត្តសៀមរាបបានឱ្យដឹងថាករណីឃាត់ខ្លួនមន្ត្រីអាជ្ញាធរជាតិអប្សរាធ្វើឡើងបន្ទាប់ពីបែកធ្លាយវីដេអូហិង្សានៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook កាលពីពេលកន្លងទៅ។អាជ្ញាធរជាតិអប្សរា មួយក្រុមក្នុងនោះមានពីរនាក់គឺអ្នកសំឡុតនិងវាយទៅលើក្មេងដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្តដោយមិននិយាយហេតុផលច្បាស់លាស់។
សមត្ថកិច្ចបានហៅបុរសទាំងពីរនាក់ទៅវាស់កម្ពស់និងបន្តតាមនីតិវិធី៕

ជនសង្ស័យ(រូបថតៈ នគរបាលខេត្តសៀមរាប)