អន្តរជាតិ

វៀតណាមដាក់ពន្ធនាគារអតីតរដ្ឋមន្ត្រី២រូបជុំវិញរឿងអាស្រូវឧបករណ៍ធ្វើតេស្តកូវីដ-១៩

ប្រែសម្រួល៖ ស.សម្បត្តិ

ហាណូយ៖ តុលាការក្នុងប្រទេសវៀតណាមបានកាត់ទោសអតីតរដ្ឋមន្ត្រីពីររូបនៅថ្ងៃសុក្រ ទី១២ មករា ឆ្នាំ២០២៤ ហើយក៏បានរកឃើញថាមានមន្ត្រីរាប់សិបនាក់ទៀតមានទោសពីបទសូកប៉ាន់ និងការគ្រប់គ្រងមិនត្រឹមត្រូវសម្រាប់តួនាទីរបស់ពួកគេនៅក្នុងរឿងអាស្រូវពុករលួយស៊ីលុយពីឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-19កន្លងមក។

លោកNguyen Thanh Long អតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាល (រូថត: AFP/Nhu Y)

ក្រសួងសន្តិសុខបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Nguyen Thanh Long ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 18 ឆ្នាំពីបទទទួលសំណូកចំនួន 2.25 លានដុល្លារអាមេរិក ខណៈដែលលោក Chu Ngoc Anh អតីតរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 3 ឆ្នាំពីបទគ្រប់គ្រងមិនបានត្រឹមត្រូវ៕

លោក Chu Ngoc Anh អតីតរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ(រូបថតៈ NAM TRẦN)