សន្ដិសុខសង្គម

មន្រ្តីប៉ូលិស២នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់រថយន្ត២គ្រឿងបុកគ្នា

ដោយ:សុខុម
ភ្នំពេញ ៖រថយន្ត២គ្រឿងបើកលឿនបុកគ្នាពេញទំហឹង បណ្ដាលឱ្យអធិការរងស្រុកកៀនស្វាយម្នាក់ និងនាយរងប៉ុស្តិ៍ដីឥដ្ឋម្នាក់បានស្លាប់កាលពីយប់ថ្ងៃទី១១ខែមករា ឆ្នាំ ២០២៤ នៅទល់មុខវត្តចម្ប៉ាលើដងផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។


សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះបាត់បង់ជីវិតទី១-ឈ្មោះ ហេង សុីថារ៉ូ ភេទប្រុស អាយុជាង៣០ឆ្នាំមានតួនាទីជាអធិការរងស្រុកកៀនស្វាយ។ ទី២-ឈ្មោះ ម៉ាន រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំជានាយរងប៉ុស្ថិ៍ដីឥដ្ឋ។


មុនពេលកើតហេតុរថយន្តម៉ាកកាមរីហាយប្រ៊ីដ ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BN-7915 បើកបរដោយបុរសម្នាក់រួមជាមួយប្រពន្ធធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិចលឿន ។ពេលបើកមកដល់ទល់មុខវត្តចម្ប៉ា ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក LexusRX350 ពណ៌ស ពាក់ផ្លាកលេខ នគរបាល 2- 0393 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រីចំនួន៤នាក់ទៀត។នៅក្នុងរថយន្តឡិចសុិសនោះក៏មាននគរបាល២នាក់ផងដែរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅបញ្រ្ចាសគ្នាពីលិចមកកើតលឿន។ រថយន្តទាំងពីរគ្រឿងលឿនដូចគ្នាមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតឆ្លងចូលគន្លងផ្លូវជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីដដែលកំពុងជិះដោយប្ដីប្រពន្ធពីរនាក់ចំពីមុខពេញទំហឹងប្លោងខ្ទាតបោកផ្ទប់នឹងរបងបណ្តាលឱ្យមន្រ្តីនគរបាល២នាក់ស្លាប់ស្លាប់ក្នុងរថយន្ត lexus។អ្នករួមដំណើរជាមួយរថយន្ត lexusរងរបួសធ្ងន់។ ដោយឡែកប្តីប្រពន្ធ២នាក់ដែលបើករថយន្តកាមរីហាយប្រ៊ីដ រងរបួសតិចតួច ទេគ្រាន់តែខូចខាតរថយន្តខ្លាំងតែប៉ុណ្ណោះ។ភ្លាមនោះអ្នកបើកបររថយន្តហាយប្រ៊ីដក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំមានចំណាត់ការបន្តតាមនីតិវិធី៕