អន្តរជាតិ

ព្រះអង្គម្ចាស់ Mateen នៃប្រទេសប្រ៊ុយណេបានរៀបអភិសេកយ៉ាឱឡារិក

ប្រែសម្រួល៖ស.សម្បត្តិ

កាលពីថ្ងៃព្រហស្បតិ៍ ១១ មករា ឆ្នាំ២០២៤ ព្រះអង្គម្ចាស់ Abdul Mateen របស់ប្រទេសប្រ៊ុយណេបានរៀបអភិសេកជាមួយគូដណ្តឹងដែលជារាស្ត្រមកពីត្រកូលអភិជនម្នាក់។

ពិធីរៀបអាពាហ៍ពិពាហ៍បែបឥស្លាមសម្រាប់ព្រះអង្គម្ចាស់ព្រះជន្ម ៣២ ព្រះវស្សា និងព្រះអង្គម្ចាស់ Yang Mulia Anisha Rosnah ព្រះជន្ម ២៩ ព្រះវស្សា បានប្រារព្ធឡើងនៅខាងក្នុងវិហារអ៊ិស្លាមនៃរដ្ឋធានី Bandar Seri Begawan ការប្រារព្ធពិធីរៀបអភិសេកត្រូវធ្វើឡើងក្នុងរយៈពេល ១០ ថ្ងៃ។

ព្រះអង្គម្ចាស់  Mateen គឺជាកូនទី ១០ របស់ស្តេចស៊ុលតង់ Hassanal Bolkiah ដែលជាស្តេចសោយរាជ្យយូរជាងគេបំផុតនៅលើពិភពលោក និងធ្លាប់ជាមហាសេដ្ឋីផុតលេខដែលត្រូវបានបន្តតាមលំដាបលំដោយនៃ​រាជវង្ស។

កូនក្រមុំគឺជាចៅស្រីរបស់ទីប្រឹក្សាដ៏សំខាន់របស់បីតាព្រះអង្គដែលជាម្ចាស់អាជីវកម្មទេសចរណ៍មួយ។

ការប្រារព្ធពិធីព្រះអភិសេករបស់ព្រះអង្គបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យនៅក្នុងព្រះបរមរាជវាំងដែលមានបន្ទប់ចំនួន ១,៧៨៨ និងប្រកបទៅដោយក្បួនដង្ហែដ៏ឱឡារិក។

បញ្ជីរាយនាម​ភ្ញៀវ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រួម​បញ្ចូល​រាជវង្ស​អន្តរជាតិ និង​មេដឹកនាំ​របស់បណ្តាប្រទេសមួយចំនួន។

ប្រជាជន​ប្រ៊ុយណេ​ជាច្រើន​គ្រោង​នឹង​ចេញមកស្វាគមន៏​តាម​ដងផ្លូវ​នៅ​ថ្ងៃអាទិត្យ​ដើម្បី​អបអរសាទរ​គូ​ស្វាមីភរិយា​ថ្មី។

ភាពអស្ចារ្យនៃការប្រគំតន្ដ្រីបានបង្ហាញពីទ្រព្យសម្បត្តិដ៏កម្ររបស់ប្រទេសដ៏តូចនេះ ដែលបានមកពីទុនបម្រុងប្រេងដ៏ធំសម្បើមរបស់ខ្លួន។

ដីល្បាប់នៅតាមកោះ Borneo ក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសប្រ៊ុយណេត្រូវបានទទួលឥទ្ធិពលពីព្រះពុទ្ធសាសនា និងសាសនាហិណ្ឌូ នៅមុនពេលមេដឹកនាំរបស់ខ្លួនបានប្តូរទៅសាសនាអ៊ិស្លាមនៅសតវត្សទី ១៤។

ប្រ៊ុយណេធ្លាប់នៅក្រោមការគ្រប់គ្រងរបស់អង់គ្លេសក្នុងសតវត្សរ៍ទី ១៩ និងទទួលបានឯករាជ្យនៅឆ្នាំ ១៩៨៤។

ប្រ៊ុយណេគឺជាប្រទេសមួយគ្រប់គ្រងដោយរបបរាជាធិបតេយ្យផ្តាច់ការយោងតាមច្បាប់អ៊ីស្លាមដ៏តឹងរ៉ឹងមានប្រជាជនប្រហែល ៤៥០,០០០ នាក់ ។

ប្រ៊ុយណេគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានជាងគេបំផុតនៅលើពិភពលោក។

GDP ប្រចាំឆ្នាំសម្រាប់ប្រជាជនម្នាក់គឺជិត ៣៦,០០០ ដុល្លារអាមេរិក នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគបានព្រមានថា ប្រ៊ុយណេប្រឈមនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនប្រសិនបើមិនមានប្រេង ដោយសារតម្លៃប្រេងឆៅនៅតែប្រែប្រួល ហើយទុនបម្រុងរបស់ប្រទេសនេះបានធ្លាក់ចុះ។

ខណៈពេលដែលស្តេចស៊ុលតង់បានបាត់បង់តំណែងជាមហាសេដ្ឋីដែលមានជាងគេបំផុតលើពិភពលោកអស់រយៈពេលជាយូរមកហើយភាពល្បីល្បាញអំពីទ្រព្យសម្បត្តិរបស់គាត់ប្រៀបដូចរឿងនិទានតែប៉ុណ្ណោះនៅក្នុងពេលបច្ចុប្បន្ននេះ។

គាត់មានរថយន្តប្រណិតៗជាច្រើនចំណែកលំនៅឋានផ្លូវការរបស់គាត់នៅតាមមាត់ទន្លេគឺជាវិមានដ៏ធំបំផុតមួយក្នុងពិភពលោក។

“រាជវង្សក្តៅ”

ខណៈដែលរូបរាងព្រះអង្គម្ចាស់ Mateen ដូចជាតារាសម្តែងនោះធ្វើឲ្យមានការតាមដានយ៉ាងច្រើនពី មហាជននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងឋានៈដែលព្រះអង្គម្ចាស់ជារាជវង្ស។

ព្រះអង្គម្ចាស់ក៏ជាអ្នកបើកបរឧទ្ធម្ភាគចក្រនៅក្នុងកងទ័ពអាកាសរបស់ប្រ៊ុយណេ ព្រះអង្គម្ចាស់ ត្រូវបានគេប្រៀបធៀបទៅនឹងព្រះអង្គម្ចាស់ Harry របស់ចក្រភពអង់គ្លេស ហើយពីមុនត្រូវបានគេដាក់ឈ្មោះថា “រាជវង្សក្តៅ” ។

ព្រះអង្គម្ចាស់ Mateen បានបញ្ចប់ការសិក្សាជាសិស្សនាយទាហាននៅ Royal Military Academy Sandhurst របស់ចក្រភពអង់គ្លេស ហើយបានធ្វើជាតំណាងប្រទេសនៅក្នុងកីឡាប៉ូឡូក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៩ ។នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ព្រះអង្គម្ចាស់បាន​ដើរ​តួ​កាន់​តែ​ខ្លាំង​នៅក្នុងកិច្ច​ការ​អន្តរជាតិ។

ព្រះអង្គម្ចាស់បានអមដំណើរព្រះបិតារបស់ព្រះអង្គទៅចូលរួមក្នុងពិធីឡើងគ្រងរាជ្យរបស់ស្តេច Charles និងម្ចាស់ក្សត្រី Camilla កាលពីខែឧសភាឆ្នាំមុន និងពិធីបុណ្យសពរបស់ម្ចាស់ក្សត្រី Elizabeth នៅឆ្នាំ ២០២២៕

ប្រភព៖ AFP/lk