សន្ដិសុខសង្គម

ជនជាតិចិនពីរនាក់ទំនងបែកថ្នាំកាន់កាំបិតនិងដុំថ្មស្រែកឡូឡាផ្អើលអ្នកក្រុងព្រះសីហនុ

ដោយ៖ សហការី

ព្រះសីហនុ៖នៅព្រឹកថ្ងៃទី 12 ខែមករាឆ្នាំ 2023 មានបុរសជនជាតិចិនចំនួន២នាក់ទំនងជាបែកថ្នាំបានដើរស្រែកថាឈឺក្បាលខ្លាំងណាស់ម្នាក់កាន់ដុំឥដ្ឋុំម្នាក់កាន់កូនកាំបិតចុងស្រួចតាមបណ្ដោយផ្លូវលេខ១០០ ក្បែរនឹងក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនស្មាតបង្កឲ្យមានការភ្ញាក់ផ្ទើល។

ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនដំបូងឃើញបុរសជនជាតិចិនចំនួន ២នាក់ ម្នាក់ស្លៀកពាក់ខោអាវបានដើរទៅមុខបាត់ ម្នាក់ទៀតស្រាតខោស្រាតអាវនៅសល់តែខោខ្លី ដាក់ខោលើដៃក្នុងដៃមានកូនកាំបិតចុងស្រួចបានដើរចូលទៅក្នុងហាងលក់ទូរសព្ទដៃមួយកន្លែងបាន ស្រែកដាក់បុគ្គលិកស្រីៗពីរនាក់នៅក្នុងហាងលក់ទូរសព្ទដៃ យីហោឈ្មោះ បច្ចេកវិទ្យា ហ័រឈ័ង បណ្ដាលឱ្យគ្នាភ័យខ្លន់ស្លោ ម្នាក់បានរត់ចេញមកក្រៅ ស្រែកឱ្យគេជួយ ម្នាក់ទៀតជាប់នៅខាងក្នុង ផ្អែលប្រជាពលរដ្ឋនៅជុំវិញទីនោះតែម្ដង។ ភ្លាមៗនោះកម្លាំងប៉ុស្តិ៍សង្កាត់លេខ២ បានចុះទៅអន្តរាគមន៍បានភ្លាមៗ ដោយឃាត់ខ្លួនបានបុរសជនជាតិចិនម្នាក់យកទៅ ប៉ុស្តិ៍នគរបាល សង្កាត់លេខ២ ដើម្បីសួរនាំបន្តហើយកំពុងតាមចាប់បុរសជនជាតិចិនម្នាក់ទៀត។ក្រោយកើតហេតុសមត្ថកិច្ចបានប្រាប់ក្រុមអ្នកសារព័ត៌មានថា កុំទាន់អាលផ្សព្វផ្សាយ អីព្រោះកំពុងនៅតាមដានបន្តទៀត៕