សន្ដិសុខសង្គម

ក្រសួងរ៉ែអំពាវនាវឱ្យពលរដ្ឋបញ្ឈប់សកម្មភាពអាជីវកម្មរ៉ែមាសខុសច្បាប់នៅតំបន់សំពៅលូនស្រុកមេមត់

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ ក្រសួងរ៉ែ និងថាមពល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបាន និងកំពុងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យនៅតំបន់សំពៅលូន ស្រុកមេមត់ គឺសូមបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនោះ ហើយងាកមកចូលរួមទប់ស្កាត់ ដោយធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យ មកឱ្យក្រសួងនេះវិញ។


ការអំពាសវនាវនេះធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលមានប្រវែងជាងមួយទំព័រអំពីយុទ្ធនាការបង្រ្កាបអាជីវកម្មរ៉ែអនាអនាធិបតេយ្យ នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំកាលពីថ្ងៃទី ១០ មករា កន្លងទៅនេះ។ សេចក្តីប្រកាសបានបញ្ជាក់ថា៖សូមអានខ្លឹមសារទាំងស្រុងដូចតទៅ៖