អន្តរជាតិ

អ៊ីស្រាអែលនឹងប្រឈមនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅGaza

ប្រែសម្រួល៖ រតនា

អ៊ីស្រាអែលបានត្រៀមការពារខ្លួននៅថ្ងៃព្រហស្បតិ៍ទី១១ ខែមករា ឆ្នាំ២០២៣ នៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា ខណៈដែលនាយករដ្ឋមន្រ្តី Benjamin Netanyahu បានបដិសេធជាសាធារណៈជាលើកដំបូងដែលអំពាវនាវដោយរដ្ឋមន្ត្រីស្តាំនិយមមួយចំនួនឱ្យកាន់កាប់តំបន់ជាអចិន្ត្រៃយ៍។

នៅពេលដែលសង្រ្គាមរបស់អ៊ីស្រាអែលនៅហ្គាហ្សានៅតែបន្តផ្ទុះឡើង តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ដែលត្រូវបានគេស្គាល់ថាជាតុលាការពិភពលោកនឹងបើកសវនាការនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ក្នុងសំណុំរឿងដែលនាំដោយអាហ្វ្រិកខាងត្បូងក្នុងខែធ្នូ ដែលទាមទារដោះស្រាយពីសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាសនៅហ្គាហ្សាដែលវាជាការ រំលោភលើអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ 1948 ៕

ប្រភព៖Reuters/fh