សន្ដិសុខសង្គម

ស្រ្តីអាយុ២៤ឆ្នាំម្នាក់ជិះម៉ូតូដួលបោកក្បាលស្លាប់ដោយខ្លួនឯងនៅស្រុកត្បូងឃ្មុំ

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ ស្រ្តីម្នាក់បានបើកបរម៉ូតូ ដោយប្រើប្រាស់ល្បឿនលឿនជ្រុល លើផ្លូវក្រាលកៅស៊ូ ក្នុងចម្ការកៅស៊ូ មួយកន្លែងស្ថិតក្នុងភូមិ១០-១១ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ បណ្តាលឱ្យដួលបោកក្បាលស្លាប់ ដោយខ្លួនឯងនៅម៉ោងជាង ៧ យប់ថ្ងៃទី ១០ មករា ម្សិលមិញ។


ប្រភពព័ត៌មានពីស្រុកត្បូងឃ្មុំបានឱ្យដឹងថា៖ ស្រ្តីជាជនរងគ្រោះជិះម៉ូតូដួលស្លាប់ឈ្មោះ យ៉ុន សុខណា អាយុ ២៤ ឆ្នាំមានទីលំនៅភូមិវាលវង់ ឃុំរកាពប្រាំដែរ ដែលបានបើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CQ-2884។
ប្រភពព័ត៌មាននោះបានបន្តថា៖ នៅមុនគ្រោះថ្នាក់កើតឡើងស្រ្តីរងគ្រោះបានជិះម៉ូតូខាងលើ ពីទិសខាងលិចទៅទិសខាងកើត បានប្រើប្រាស់ល្បឿនលឿនពេក បណ្តាលឱ្យដួលបោកក្បាលនឹងថ្នល់កៅស៊ូចំណុចឡូតិ៍១០-១២B ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង៕