អន្តរជាតិ

ទីភ្នាក់ងារប្រឆាំងអំពើពុករលួយម៉ាឡេស៊ីកំពុងចោទសួរអតីតនាយករដ្ឋមន្ត្រីធ្លាក់ពីតំណែងពីការចំណាយសាធារណៈចំនួន១៥០លានដុល្លារ

ប្រែសម្រួល៖រតនា

គូឡាឡាំពួរ៖ ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់ប្រទេសម៉ាឡេស៊ីកំពុងសាកសួរអតីតនាយករដ្ឋមន្ត្រី Ismail Sabri Yaakob ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការប្រព្រឹត្តខុសដែលអាចកើតមានពាក់ព័ន្ធនឹងទឹកប្រាក់ប្រហែល 700 លានរីងហ្គីត (150.86 លានដុល្លារអាមេរិក) ដែលបានចំណាយលើការផ្សព្វផ្សាយរបស់រដ្ឋាភិបាលក្នុងអំឡុងពេលរដ្ឋបាលមុន។

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Ismail Sabri Yaakob (រូបថត៖ REUTERS/Lai Seng Sin)

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធ ទី10 ខែមករា គណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ីហៅកាត់ថា (MACC) បាននិយាយថា ខ្លួនបានកត់ត្រាសេចក្តីថ្លែងការណ៍ពី Ismail Sabri ទាក់ទងនឹងការចំណាយដែលត្រូវបានចោទប្រកាន់ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម៕

ប្រភព៖ Reuters/fh