កម្សាន្ដ

ក្រុមការងារនិងគណបក្សក្រុងប៉ោយប៉ែតប្រារព្ធខួបអនុស្សាវរីយ៍លើទី៤៥ទិវាជ័យជម្នះ៧មករា

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ នៅក្នងបរិវេណនៅបុរីឌឹផាក ស៊ីធី (The Park City ) នាផ្លូវជាតិលេខ៥ ភូមិគីឡូម៉ែតលេខ៤ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មានរៀបចំប្រារព្ធទិវាអមអរសាទរខួបលើកទី៤៥  នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៤ )កាលពីល្ងាចនិងរាត្រីថ្ងៃទី១០ខែមករាឆ្នាំ២០២៤   ។

លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកស្រី  លោកចាយ សាមិត្តលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកស្រី លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ។

ជាមួយនោះមានការចូលរួមដោយសមាជិកអង្គពិធីនិងក៏មានភ្ញៀវពិសាសាយភោជន៍ប្រមាណ៣ពាន់នាក់ដែលរៀបចំដោយក្រុមការងារចុះជួយនិងគណបក្សមូលដ្ឋានបក្សនៅក្រុងប៉ោយប៉ែត។

ក្នុងនោះក៏មានភ្ញៀវបរទេស ពិសេសថៃគឺមានលោកចក្រផុង ផាន់ឆូត អភិបាលស្រុកអារញ្ញប្រាថេត និងសហការី   មន្ត្រីកងទ័ព តម្រួត គយ  និងមន្ត្រីសមត្ថកិច្ចជំនាញ ព្រមទាំងអាជីវករនៃតំបន់ព្រំដែនជាច្រើនទៀត ។

លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារថ្នាក់កណ្តាកគណបក្សចុះជួយក្រុងប៉ោយប៉ែត បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងក្នុងខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវាជ័យជម្នះ៧មករា ដោយសូមឧទ្ទិសឲ្យស្មារតីថ្ងៃរំដោះជាតិនេះអោយស្ថិតនៅក្នុងក្រអៅបេះដូងប្រជាជន កម្ពុជាគ្រប់រូបនិងជានិមិត្តរូបនៃសាមគ្គីជាតិនិងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈ។

ក្នុងសារលិខិត លោកបានបញ្ជាក់ថា :  តាមរយៈស្មារតី ៧ មករា ១៩៧៩ កម្ពុជាសម្រចបាននូវសន្តិភាពពេញលេញនិងការអភិវឌ្ឍ និងកំពុងបន្តដំណើរទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ។

តមមកលោករ៉េត រ៉ន  នាយករងរដ្ឋបាលសាលាក្រុងប៉ោយប៉ែតនិងជាប្រធានសមាគមយុវជនស្រឡាញ់សន្តិភាពខេត្តបន្ទាយមានជ័យ បានឡើងសម្តែងចំណាប់អារម្មណ៍និងប្តេជ្ញាចិត្តចូលរួមថែរក្សា ការពារនិងអភិវឌ្ឍន៍សមិទ្ធផលដល់មរតកនិងស្នាដៃស្មារតី៧មករា  ហើយបន្តពូនជ្រុំកម្លាំងមហាសាមគ្គី ឯកភាព គាំទ្រម៌ាគា  គោលនយោបាយនិងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលជាស្ថាបនិកថ្ងៃ៧មករានេះ ។

ក្នុងឱកាសនោះ គណៈ:អធិបតី  សមាជិកអង្គពិធី ព្រមទាំងភ្ញៀវបានពិសាអាហារឈ្ងុយឆ្ងាញ់ក្នុងពិធីលៀងសាយភោជន៍នោះ ហើយក៏បានសណ្តាប់តូរតន្ត្រីសម័យនិងសូរសៀងអ្នកចំរៀង អ្នកកំប្លែងរៀមច្បងធ្លាប់មានកេរ្ត៍ឈ្មោះមួយចំនួន ។

ក៏មានការជូននូវនំខួបកំណើត”៧មករា”, ត្រកបាច់ផ្កាដល់ថ្នាក់ដឹកនាំ មន្ត្រីនិងភ្ញៀវកិត្តិយស ហើយនឹងការរាំកម្សាន្តដ៏អឹកធឹក  ។

ក្នុងពិធីនោះ ក៏មានបង្ហាញជូននូវសមាសភាពក្រុមការងារថ្នាក់កណ្តាល ,ថ្នាក់ខេត្តនៃគណបក្សកាន់អំណាចនិងរបស់រាជរដ្ឋាភិបាលរបស់ខេត្តចុះមូលដ្ឋានក្រុងនិងសង្កាត់ ព្រមទាំងសមាសភាពនានានិងមហាជន។

រាត្រីសមោសរនោះ លោកអ៊ុំ រាត្រី អភិបាលខេត្តនិងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជនកម្ពុជា និងជាប្រធានគណ:កម្មាធិការបក្សខេត្តបន្ទាយមានជ័យ ,លោកគាត ហ៊ុលប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត ក៏ដូចថ្នាក់ដឹកនាំ  តំណាងក្រុមការងារបានលើកឡើងពីចំណាប់អារម្មណ៍ថា : ជ័យជម្នះ៧មករា បានសង្គ្រោះអាយុជីវិតប្រជាជនដែលនៅសេសសល់ពីការកាប់សម្លាប់បានទាន់ពេលវេលា បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត ។

បានស្តារឡើងវិញបណ្តើរៗ រហូតដល់ប្រទេសនិងប្រជាជាតិយើងបានរីកចម្រើនពិតប្រាកដឡើងវិញនៅក្រោយការបោះឆ្នោតសាកលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្នបោះឆ្នោតសាកលឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC ) និងពិសេសក្រោយកម្ពុជាបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមនិងនាំមកសន្តិភាពបរិបូរណ៍ពីថ្ងៃទី២៩ខែធ្នូឆ្នាំ១៩៩៨ ដោយសារនយោបាយឈ្នះ ឈ្នះ របស់មគ្គុទេសក៍ បិតាស្ថានិកតេជោហ៊ុន សែន ៕