សន្ដិសុខសង្គម

បង្រ្កាបគ្រឿងញៀនបានជាង១៥៩គីឡូក្រាមមេឧក្រិដ្ធជនចំនួន២នាក់រត់គេចយកប្រាសអាយូស

ដោយ៖សុខុម
ស្ទឹងត្រែង:សមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២៤ថាគ្រឿងញៀនដែលមានទម្ងន់រហូតដល់ទៅជិត១៦០គីឡូក្រាមត្រូវបានសមត្ថកិច្ចបង្ក្រាបនិងដកហូតបាននៅលើគោយន្តកន្រ្តៃមួយគ្រឿងក្នុងព្រៃក្បែរព្រំប្រទល់ខេត្តស្ទឹងត្រែងព្រះវិហារក៏ប៉ុន្តែមេឧក្រិដ្ធជនចំនួនពីរនាក់កំពុងបន្តរត់គេចខ្លួននៅឡើយ។


សមត្ថកិច្ចបានឲ្យដឹងទៀតថាប្រតិបត្តិការនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៨មករានៅចំណុចអូរអន្លង់ស្វាយឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។
បង្ក្រាបដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក៩នៃក្រសួងមហាផ្ទៃសហការជាមួយBLOប្រចាំព្រំដែនកម្ពុជាឡាវនិងនគរបាលនៃស្នងការដ្ឋានខេត្តស្ទឹងត្រែង។


សមត្ថកិច្ចបានបញ្ជាក់ថា វត្ថុតាងដកហូតមាន÷គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៦បេស្មើ៦០ដុំគិតជាទម្ងន់ជាង១៥៩គីឡូក្រាម។នៅក្នុងចំណោមគ្រឿងញៀនដែលកម្លាំងសមត្ថកិច្ចដកហូតបានទាំងនោះមានកញ្ចប់ពណ៌បៃតងចំនួន១១៨ដុំ។កញ្ចប់ពណ៌លឿងចំនួន៤២ ដុំ។គោយន្តកន្ត្រៃមួយគ្រឿង។ទូរសព្ទដៃម៉ាក nokia ចុចពិលចំនួន១គ្រឿង។


សមត្ថកិច្ចបានឲ្យដឹងថានៅពេលកម្លាំងចុះឡោមព័ទ្ធបង្ក្រាបជនសង្ស័យបានរត់គេចខ្លួន។មកដល់ពេលនេះសមត្ថកិច្ចនៅតែបន្តស្វែងរកចាប់ខ្លួនដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់មិនទាន់បាននៅឡើយ។
មេឧក្រិដ្ឋជនជួយដូរថ្នាំញៀនដែលរត់គេចនោះសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណអស់ហើយផងដែរគ្រាន់តែចាប់មិនទាន់បានប៉ុណ្ណោះ៕