ព័ត៌មានជាតិ

ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតធ្វើបញ្ជរសម្រាប់ប្រថាប់ត្រាចំនួន១៦បន្ថែមទៀត

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិធ្វើបញ្ជរប្រថាប់ត្រាចំនួន១៦ គឺបែបបទចេញប្រទេសចំនួន៨និងបែបបទចូលចំនួន៨ សម្រាប់អោយពលរដ្ឋនិងពលករចេញ -ចូលប្រទេសសម្រាប់អ្នកប្រើប្រាស់ប័ណ្ណឆ្លងព្រំដែនកម្ពុជា- ថៃ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានដឹងដូច្នេះនៅព្រឹកថ្ងៃទី១០ខែមករា ឆ្នាំ២០២៤ ខណ:ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានទទួលបដិសណ្ឋារកិច្ច លោកសន្តិបណ្ឌិត គៀត ច័ន្ចថារិទ្ឋ រដ្ឋលេខាធិការក្រសួងមហាផ្ចៃ អមដំណើរដោយលោកនាយឧត្តមសឹនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោវឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ អនុប្រធាននាយកដ្ឋាន ។

ប្រតិភូនេះបានអញ្ជើញចុះត្រួតពិនិត្យនូវសកម្មភាពដំណើរចេញ-ចូល ឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតរបស់ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសចំពោះពលករនិងអាជីវករខ្មែរដែលប្រើប្រាស់ប័ណ្ណព្រំដែនក្នុងលក្ខណ:ឬរូបភាពចេញពេលព្រឹក -ចូលពេលល្ងាច ។

គឺពួកគេទៅប្រកបមុខរបអាជីវករប្រចាំថ្ងៃនៅផ្សាររោងក្លឿ ឃុំខ្លងលឹកស្រុកអារញ្ញាប្រាថេតថៃ ខេត្តស្រះកែវ។

លោកនាយប៉ុស្តិ៍បានបន្តថា : កន្លែងប្រថាប់ត្រាថ្មីចំនួន១៦កន្លែងនោះ រួមមាន: បញ្ជរទូឡាន ម៉ូតូ និងរទេះចេញ -ចូលផងដែរដើម្បីធ្វើយ៉ាងណាកាត់បន្ថយការកកស្ចះឬយឺតយូរចំពោះអ្នកដំណើរចេញ -ចូល ប្រទេស ។

ពោលគឺប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែននេះបានធ្វើបញ្ជារប្រថាប់ត្រា៨បញ្ជរសម្រាប់បំពេញបែបបទចេញ និង៨បញ្ជរទៀតសម្រាប់បែបបទចូលប្រទេស ។

នាឱកាសនោះ លោកសន្តិបណ្ឌិត បានជួបសំណេះសំណាល បានផ្តាំផ្ញើដល់មន្រ្តីអន្តោប្រវេសន៍ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាបែបបទរដ្ឋបាល និងសាធារណៈជូនភ្ញៀវជាតិ អន្តរជាតិ ឲ្យបានល្អ ។

និងត្រូវតែគោរពវិន័យ០០៦ នគរបាលជាតិអោយបានខ្ជាប់ខ្ជួឆននិងអនុវត្តតាមជំនាញរបស់ខ្លួនឲ្យមានប្រសិទ្ឋភាពដែលថ្នាក់ដឹកនាំប្រគល់ជូន ។

នាឱកាសនោះ លោកសន្តិបណិ្ឌត រដ្ឋលេខាធិការក្រសួងមហាផ្ចៃ បានសម្តែងនៅការកោតសរសើរដល់លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតផងដែរ៕