សន្ដិសុខសង្គម

ឃាត់ខ្លួនក្រុមប្រើល្បិចបោកប្រាស់លក់សំរឹទ្ធតម្លៃ១លានដុល្លារ

ដោយ:សុខុម
កណ្ដាល៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនឆបោកចំនួន៥នាក់កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នៅ ចំណុចរមណីយដ្ឋានភូមិ៥១ ភូមិស្តុកឈូក ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់បានរៀបចំគម្រោងទុកជាមុនធ្វើការទំនាក់ទំនងជាមួយជនរងគ្រោះដើម្បីទិញលោហៈធាតុ (សំរឹទ្ធ)តម្លៃមួយលានដុល្លារ។នៅក្នុងគម្រោងការនោះតម្រូវឱ្យជនរងគ្រោះកក់ប្រាក់ចំនួន៣ម៉ឺនដុល្លារជាមុនដើម្បីបានសំរឹទ្ធ។


តាមចម្លើយសារភាពរបស់ជនសង្ស័យប្រាប់សមត្ថកិច្ចថាមូលហេតុពួកខ្លួននិយាយដូច្នេះ គឺមានចេតនា ចង់ភូតកុហកជនរងគ្រោះអោយទិញយកលោហៈធាតុសំរឹទ្ធទៅលក់អាចនឹងបានថ្លៃដល់ទៅមួយលានដុល្លារ។


ក្រោយពីណាត់ជួបគ្នានៅក្នុងរមណីយដ្ឋានជនរងគ្រោះក៏បានទំនាក់ទំនងទៅសមត្ថកិច្ចពីការបោកប្រាស់ឈានដល់ឃាត់ខ្លួនតែម្ដង៕