អន្តរជាតិ

ក្រុមហ៊ុនអគ្គិសនី Tohoku ជប៉ុនពន្យារការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរឡើងវិញដោយសារបញ្ហាសុវត្ថិភាព

ប្រែសម្រួល៖ សហការី

តូក្យូ៖ នៅថ្ងៃពុធនេះក្រុមហ៊ុនថាមពលអគ្គិសនី Tohoku របស់ប្រទេសជប៉ុនបាននិយាយថាខ្លួននឹងពន្យារពេលក្នុងការចាប់ផ្តើមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រលេខ ២ នៅស្ថានីយនុយក្លេអ៊ែរ អូណា

ង្គាវ៉ារបស់ខ្លួនឡើងវិញដោយសារតែមានតម្រូវការសាងសង់ប្រព័ន្ធសុវត្ថិភាពបន្ថែមហេតុនេះហើយរោងចក្រថាមពលនុយក្លេអ៊ែរទាំងអស់ត្រូវបិទចាប់តាំងពីមានគ្រោះរញ្ជួយដីតាំងពីឆ្នាំ ២០១១កន្លងមក។

ប្រទេសជប៉ុនកំពុងនាំយកថាមពលនុយក្លេអ៊ែរជាបណ្តើរៗត្រឡប់មកវិញដើម្បីបំប្លែងឲ្យទៅជាល្បាយថាមពលរបស់ខ្លួនដែលជាការផ្លាស់ផ្តូរមួយឈានទៅរក្សាកម្រឹតកាបូននិងកាត់បន្ថយការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ដែលខ្លួននាំចូលពីកន្លែងផ្សេងទៀត រួមទាំងការនាំចូលពីប្រទេសរុស្ស៊ីផងដែរ។

រោងចក្រអគ្គិសនីTohoku នៅអូណាង្គាវ៉ា មានទីតាំងស្ថិតនៅជិតជាងគេក្នុងចំណោមស្ថានីយនុយក្លេអ៊ែររបស់ប្រទេសជប៉ុនទាំងអស់គឺនៅចំកណ្តាលនៃតំបន់រញ្ជួយដីកម្រិត ៩ រ៉ិចទ័រកាលពីខែមីនា ឆ្នាំ ២០១១ ដែលទទួលបានការអនុញ្ញាតឲ្យចាប់ផ្តើមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រលេខ ២ ឡើងវិញតាំងពីឆ្នាំ ២០២០ ក៏ប៉ុន្តែគេសង្កេតឃើញថាមានការពន្យារពេលដោយរង់ចាំបញ្ចប់ការសាងសង់ប្រព័ន្ធសុវត្ថិភាពបន្ថែមឲ្យរួចរាល់ជាមុនសិន។

កាល​ពី​ថ្ងៃ​ពុធ ក្រុមហ៊ុនបាន​និយាយ​ថា​មាន​ការ​ពន្យារ​ពេល​ជា​ច្រើន​ខែមកហើយ​ដើម្បី​​សាងសង់​សំណង់ការពារសុវត្ថិភាពដែលត្រូវបានកំណត់ថានឹងត្រូវ​​បញ្ចប់នៅដើម​ខែ​កុម្ភៈ។ រោងចក្រអគ្គិសនីTohoku បាននិយាយថាគម្រោងចាប់ផ្តើមដំឡើងម៉ាស៊ីនរ៉េអាក់ទ័រឡើងវិញដែលត្រូវបានកំណត់ធ្វើនៅក្នុងខែឧសភានោះក៏នឹងត្រូវផ្លាស់ប្តូរពេលវេលាផងដែរ ដោយបាននិយាយថាការផ្លាស់ប្តូរពេលវេលាពេលនេះគឺនៅមិនទាន់បានកំណត់ជាថ្មីនោះទេ។

ស្ថានីយថាមពលនុយក្លេអ៊ែរនេះត្រូវបានលិចលង់ដោយរលកយក្សស៊ូណាមិកាលពីឆ្នាំ ២០១១ ក៏ប៉ុន្តែប្រព័ន្ធត្រជាក់របស់វាអាចដំណើរការបានធម្មតាដដែលហើយបានជួយរក្សាស្ថានភាពម៉ាស៊ីនរ៉េអាក់ទ័រពីការគំរាមកំហែងមិនឲ្យខូចខាតដូចដែលបានកើតឡើងនៅរោងចក្រអគ្គិសនី Fukushima Daiichiភាគខាងត្បូងក្រុងតូក្យូនោះទេ។

រោងចក្រអគ្គិសនី ហូគូករីគូ របស់ប្រទេសជប៉ុនបានរាយការណ៍កាលពីថ្ងៃអាទិត្យថាមានការលេចធ្លាយប្រេងតាមរន្ធតូចៗចេញពីស្ថានីយថាមពលនុយក្លេអ៊ែរ ហ្សិកា ដែលត្រូវរងការខូចខាតរង្គោះរង្គើដោយសារការរញ្ជួយដីដ៏ខ្លាំងកាលពីថ្ងៃបុណ្យចូលឆ្នាំថ្មី ក៏ប៉ុន្តែបានអះអាងថាកម្រិតវិទ្យុសកម្មដែលសាយភាយចេញមកក្រៅមិនធ្វើឲ្យមានផលប៉ះពាល់នោះទេ ហើយក៏មិនធ្វើឲ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់បរិស្ថាន ឬសុខភាពមនុស្សនោះទេ។ .

នៅប៉ុន្មានថ្ងៃមុនគ្រោះរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រ ដែលបានសម្លាប់មនុស្សអស់ជាង ២០០ នាក់នៅក្នុងតំបន់ ហូគូករីគូ និយតករថាមពលនុយក្លេអ៊ែរជប៉ុនបានលុបចោលការហាមឃាត់ប្រតិបត្តិការលើរោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa របស់ក្រុមហ៊ុនTokyo Electric Power ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក។

ការបន្តដំណើរការរោងចក្រនុយក្លេអ៊ែរឡើងវិញដោយគ្មានបណ្តាញអ៊ីនធឺណិតដោយសារតែគ្រោះរញ្ជួយដីនៅ ហ្វូគូហ្សីម៉ា តម្រូវឲ្យមានកាយល់ព្រមពីរដ្ឋាភិបាលក្នុងតំបន់នៃខេត្ត នីអីង្គាតា ក្រុង កាស្សីវ៉ាស្ស៊ាគឺ និងអាជ្ញាធរភូមិ ការីវ៉ា ដែលជាទីតាំងរបស់រោងចក្រ ចំណែកពេលវេលាសម្រាប់ដំណើរការឡើងវិញនោះគឺនៅមិនទាន់បានដឹងនៅឡើយទេ៕

ប្រភព៖ Reuters