សន្ដិសុខសង្គម

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចាត់តំណាងនាំថវិកាទៅប្រគល់ជូនក្រុមគ្រួសារសព មន្ត្រីចូលនិវត្តន៍

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ផែន ការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក វរសេនីយ៍ឯក លី  ប៊ុន រត្ន័ស្នង ការរង  លោក វរសេនីយ៍ឯក  ឱ  នរិន្ទ  នាយ ការិយាល័យ បុគ្គិលិក និង លោកវរសេនីយ៍ឯក បាន  ធឿននាយការិយាល័យ ផ្សព្វផ្សាយ អប់រំ នៅ ថ្ងៃទី៨ ខែមករា  ឆ្នាំ២០២៤ បាននាំយកថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជានិងថវិកាវិភាគទានរៃអង្គាសចូលរួមរបស់កម្លាំងស្នងការដ្ឋាននគរបាលខេត្តចំនួន៧.២១០.០០០ រៀលទៅប្រគល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ទោ ប៉ុក  សំអន អតីត នាយ រង ការិយាល័យ បុគ្គិលិក (មន្ត្រី ចូល និវត្តន៍ ) នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

គឺបន្ទាប់ពីលោកបានទទួលមរណភាពនៅថ្ងៃទី៦  ខែមករា  ឆ្នាំ២០២៣ វេលាម៉ោង៤និង៣០នាទីព្រឹក  ដោយរោគាពាធក្នុងជន្មាយុ៦១ឆ្នាំ  ។

ហើយត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យនៅគេហ ដ្ឋាន នៃសព ដែល ស្ថិត នៅ ភូមិខ្លាកូនថ្មី សង្កាត់ កំពង់ ស្វាយ  ក្រុង សិរីសោភ័ណខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានពាំនាំការផ្តាំផ្ញើពីសំណាក់លោកឧត្តមសេនីយ៍ទោស្នងការចូលរួមមរណទុក្ខនិងចូលរួមសោក ស្តាយជាមួយក្រុមគ្រួសារសព ដែលបាត់បង់ ប្តី ឪពុក ជាទីគោរពស្រឡាញ់ ៕