សន្ដិសុខសង្គម

ឃុំខ្លួនក្មេងទំនើងទាំង៥នាក់ដែលវាយសិស្សដូចគ្នាបង្ហោះតាមហ្វេសប៊ុក

ដោយ:សុខុម
ភ្នំពេញ ៖ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៤នេះ បានសម្រេចឃុំខ្លួនក្មេងស្ទាវចំនួន៥នាក់ដាក់ពន្ធនាគារពីបទប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។


ជនត្រូវចោទទាំង៥ នាក់រួមមានអ្នកថតនិងអ្នកវាយជនរងគ្រោះដែលត្រូវឃុំខ្លួននោះមាន ៖១-ឈ្មោះ អាត សំណាង ហៅលីហ្សា ហៅCherry ភេទប្រុស (ចរិកស្រី)អាយុ១៨ ឆ្នាំជា សិស្ស មានទីលំនៅផ្ទះលេខ៣៦ បុរីពិភពថ្មី៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
២-ឈ្មោះ យាន រស្មី ហៅមុី ភេទស្រី អាយុ១៧ ឆ្នាំជាសិស្ស មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ហូយ ម៉ូលុច្យ ហៅហ្វាំង ភេទស្រី អាយុ១៨ ឆ្នាំជាសិស្ស មានទីលំនៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


៤-ឈ្មោះ គង់ សុីណា ភេទស្រី អាយុ១៨ ឆ្នាំជា សិស្ស មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៥-ឈ្មោះ សំណាង ពិសី ភេទស្រី អាយុ១៨ ឆ្នាំជាសិស្ស មានទីលំនៅភូមិព្រៃកី ខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើបន្ទាប់ពីមានវីដេអូបង្កហិង្សាចែកចាយតាមបណ្តាញសង្គមចេញពីខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួននៅវាលរេញខេត្តព្រះសីហនុញ្ជូនមកភ្នំពេញ ។សមត្ថកិច្ចរាជធានីភ្នំពេញក៏បានបន្តនីតិវិធីតាមផ្លូវច្បាប់៕