ព័ត៌មានជាតិ

ក្រុងប៉ោយប៉ែតដឹកនាំក្រុមការងារអភិវឌ្ឍន៍ប្រើគ្រឿងចក្របន្តជួសជុលសម្រួលផ្លូវលំខ្វាត់ខ្វែង

ដោយ:បន្ទាយ

បន្ទាយមានជ័យ៖ លោក គាត  ហ៊ុល អភិបាលក្រុងប៉ោយប៉ែត  រួមដំណើរដោយលោក ភោគ លន ចៅសង្កាត់, លោក ប៊ុន សុវុទ្ធា ចៅសង្កាត់រងទី១សង្កាត់ប៉ោយប៉ែត បានដឹកនាំក្រុមការងារអភិវឌ្ឍន៍ ភូមិ .សង្កាត់ ក្រុងបាមនាំយកគ្រឿងចក្រ បន្តជួសជុលផ្លូវលំខ្វាត់ខ្វែងនៅក្នុងភូមិចាន់ គីរី សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។នេះបើតាមមន្ត្រីអាជ្ញាធរអោយដឹងថ្ងៃទី០៩ខែ មករាឆ្នាំ ២០២៤ ។

មន្ត្រីបន្តថា : ផ្លូវលំច្រើនខ្សែខ្លីៗទាំងបូកបញ្ចូលគ្នាទៅប្រវែងប្រមាណ៤.០០០ម៉ែត្រ ។គ្រឿងចក្របានកៀរកិន បង្ហាប់ បន្ថែមក្រួស ថ្មមិច សម្រួលផ្លូវជូនប្រជាពលរដ្ឋ សិស្សានុសិស្ស ឲ្យងាយស្រួលក្នុងធ្វើដំណើរ និងដឹកជញ្ជូននារដូវប្រាំងនេះ ។

លោក គាត  ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា : ផ្លូវលំនៅក្នុងភូមិចាន់គីរី ក៏ដូចភូមិឯទៀតបានរងការខូចខាតកាលពីរដូវវស្សា និងយឺតយ៉ាវក្នុងការថែទាំ។

ហេតុនេះ នៅពេលដីស្ងួត  ហើយអាជ្ញាធរមានលទ្ធភាពក៏បានធ្វើការឈូសឆាយសម្រួលនកិងជួសជុលជូនប្រជាពលរដ្ឋបានប្រើប្រាស់ស្រួលឡើងវិញ ។

នេះជាការសន្យាកន្លងមករបស់អាជ្ញាធរនិងក្រុមការងារ ដែលថា នៅរដូវប្រាំង ដីលែងសើម នឹងជួសជុលជូន ។ ម្យ៉ាង នៅពេលនេះ ក៏ដើម្បីអបអរខួបទិវាជ័យជម្នះ៧មករា ផងដែរ ៕