ព័ត៌មានជាតិ

ផ្តល់បណ្ណសមធម៌សម្គាល់គ្រួសារងាយរងគ្រោះ ក្រ១.ក្រ២ និងរងហានិភ័យ១.៥០០ប័ណ្ណឲ្យក្រុង ស្រុកយកទៅចែកបន្ត

ដោយ ៖បន្ទាយ

បន្ទាយមានជ័យ ៖ នៅសាលប្រជុំធំនៃសាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៨ ខែ មករាឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលស្តីពីយន្តការ អនុវត្ត ការបើកផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញ ផ្នែកវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជន មកពីគ្រួសារក្រី ក្រ និងគ្រួសារងាយរងហានិភ័យសម្រាប់ខេត្តបន្ទាយមានជ័យ។

លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតៈយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យអោយដឹងថា :បំណងនៃការបើកវគ្គបណ្តុះបណ្តាលនេះគឺដើម្បីផ្តល់ការតម្រង់ទិសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្សព្វផ្សាយ ការតាមដាន  និងការបើកផ្តល់សម្រាប់យុវជនក្នុងគ្រួសារមានបណ្ណសមធម៌ និង គ្រួសារមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ។

លោកស្រីរស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យបាននិយាយថា : រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតលើការយកចិត្តទុកដាក់ លើការកសាង និងពង្រឹង ប្រព័ន្ធគាំពារសង្គមឲ្យមានលក្ខណៈប្រមូលផ្តុំ  សន្តិភាព និងប្រសិទ្ធភាព ដោយឈរលើស្មារតីមិនបោះបង់ពលរដ្ឋណាម្នាក់ ដែលងាយរងគ្រោះ និងងាយរងហានិភ័យ ពិសេសគឺរដ្ឋាភិបាលចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ទៀតផងដែរ។

ក្នុងនោះ លើបទបង្ហាញ អ្នកស្រីព្រំ ស្រីណា ប្រធានមន្ទីរផែនការខេត្តបានបញ្ជាក់ថា :ការឈានដល់ចេញប័ណ្ណ ប្រភេទ (ក្រ១.ក្រ២)និងគ្រួសារងាយរងហានិភ័យ ក្រុមការងារត្រូវតែចុះធ្វើការសម្ភាសន៍ ។

គឺ១-រៀបចំកសាងបញ្ជីឈ្មោះគ្រួសារនៅក្នុងភូមិទម្រង់បែបបទ ។២-រៀបចំបញ្ជីឈ្មោះគ្រួសារក្រីក្រ (ក្រ១.ក្រ២)និងគ្រួសារងាយរងហានិភ័យ ដើម្បីរៀបចំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់លើគ្រួសារ …។

៣-ក្នុងដំណើរការសម្ភាសគ្រួសារថ្មី ក្រៅពីមានឈ្មោះក្នុងបញ្ជីខាងលើ សូមមេឃុំ ចៅសង្កាត់និងអ្នកកាន់ថេបភ្លេត(TapPlade) ត្រូវអនុវត្តតាមនីតិវិធីទាំង៥ជំហាននៃកម្មវិធីអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ។

៤-ការសម្ភាសន៍ផ្ដល់បណ្ណសមធម៌ជូនបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕