អន្តរជាតិ

បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទសម្លាប់ស្ត្រីម្នាក់ក្នុងផ្ទះល្វែងនៅតំបន់ Bukit Batok

ប្រែសម្រួល៖ ស្រីស្រស់

កាលពីថ្ងៃអាទិត្យ ទី៧ មករា បុរសចំណាស់ម្នាក់ត្រូវបានតុលាការចោទប្រកាន់ ពីបទមនុស្សឃាតគិតទុកជាមុនលើស្រ្តីម្នាក់រស់នៅក្នុងតំបន់ Bukit Batok ។

លោក Quek Eng Hock អាយុ ៦៥ ឆ្នាំត្រូវបានតុលាការចោទប្រកាន់ពីបទធ្វើឃាតស្ត្រីម្នាក់អាយុ ៤៣ ឆ្នាំកាលពីថ្ងៃសៅរ៍។ ជន​រង​គ្រោះ​មិន​ត្រូវបានគេបញ្ចេញ​ឈ្មោះ​ឲ្យដឹងបាន​ទេ ដោយសារ​​មាន​ដីការបស់តុលាការ ។

កាលពីថ្ងៃសៅរ៍វេលាម៉ោងប្រហែល ៨.២០ ព្រឹកប៉ូលិសត្រូវបានគេហៅទៅកាន់ផ្ទះល្វែងមួយនៅ Bukit Batok West Avenue 9 ។

សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែងកើងហេតុក៏បាន​រក​ឃើញ​ស្ត្រី​ម្នាក់​ដេក​នៅ​ក្នុង​ផ្ទះ​ស្តូកស្តឹងបន្ទាប់មក​គ្រូពេទ្យ​បានប្រកាស​ថាគាត់បាន​ស្លាប់​ហើយ។

ក្មេងប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​ដែលជា​កូនប្រុស​របស់​ស្ត្រី​នោះ ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ផងដែរ។

បុរសដែលជាឃាតកនោះត្រូវបានចាប់ខ្លួននៅនឹងកន្លែងកើតហេតុ។ កាលពី​ថ្ងៃ​សៅរ៍​ប៉ូលិស​បាន​និយាយ​ថា កាំបិត​ដែល​គេសង្ស័យថា​ត្រូវបានប្រើ​ក្នុង​អំពើមនុស្សឃាត​នោះ​ត្រូវ​បាន​រឹបអូសដើម្បីរក្សាទុកជាវត្ថុតាង​។

ជនល្មើស Quek នឹង​ត្រូវបញ្ជូនខ្លួនទៅតុលាការ​នៅ​ថ្ងៃ​ទី​២៦ ខែ​មករាម្តងទៀត។

កាលពីល្ងាចថ្ងៃសៅរ៍ ភ្នាក់ងារសារព័ត៌មានCNA បានមកដល់ប្លុក 460B, Bukit Batok West Avenue 9 គេសង្កេតឃើញមានរថយន្តប៉ូលិសជាច្រើនគ្រឿង រួមទាំងរថយន្តស៊ើបអង្កេតនៅនឹងកន្លែងកើតហេតុផងដែរ។

មន្ត្រី​ប៉ូលិសក៏​ត្រូវ​បាន​គេ​ឃើញ​នៅ​ជុំវិញ​បន្ទប់​ជាន់​ទី​ពីរ​នៃ​ប្លុកផ្ទះល្វែងនេះផងដែរ។

ជនសង្ស័យ​ពាក់​ឈុត​ផ្ទាល់ខ្លួន​ពណ៌​ស និង​ពាក់​ម៉ាសរំមុខជិត​ ត្រូវ​បានប៉ូលិស​នាំ​ខ្លួនចូល​ក្នុង​រថយន្ត​ប៉ូលិស​នៅ​វេលាម៉ោង​ប្រហែល​១១​និង​២៥​នាទី​ព្រឹក ។

អំពើ​ឃាតកម្ម​គិត​ទុក​ជាមុននេះគឺជា​ទោសដែលត្រូវ​ប្រហារ​ជីវិត៕

ប្រភព៖ CNA/gr/mi