អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បន្ថយជើងហោះហើររាប់សិបក្នុងមួយថ្ងៃៗដល់ចុងខែកុម្ភៈ

ប្រែសម្រួល៖ រតនា

សេអ៊ូល៖ ដើម្បីជៀសវាងការលុបចោលជើងហោះហើរក្នុងរដូវកាលធ្វើដំណើរដ៏មមាញឹកក្នុងពិធីបុណ្យចូលឆ្នាំចិនដែលខិតជិតមកដល់នោះក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways របស់ហុងកុងនឹងកាត់បន្ថយជើងហោះហើររាប់សិបក្នុងមួយថ្ងៃៗជាមធ្យមរហូតដល់ចុងខែកុម្ភៈ ។

ដោយសារតែកិច្ចប្រតិបត្តិការហោះហើររបស់ខ្លួនត្រូវបានអូសបន្លាយពេលវេលាយូដូច្នេះក្រុមហ៊ុន Cathay សម្រេចលុបចោលជើងហោះហើរមួយចំនួនក្នុងអំឡុងពេលធ្វើដំណើរដ៏មមាញឹកសម្រាប់បុណ្យណូអែល និងនៅក្នុងរដូវចូលឆ្នាំចិននៅដើមឆ្នាំនេះ ។

ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា “Cathay Pacific Airline បានបន្ថយជើងហោះហើរជាមធ្យមចំនួនប្រាំមួយជុំក្នុងមួយថ្ងៃៗសម្រាប់ខែមករា និងខែកុម្ភៈ ដោយផ្តោតលើគោលដៅនៃផ្លូវហោះហើរដែលមានចរន្តប្រេកង់ជាប្រចាំថ្ងៃជាច្រើនតាមដែលអាចធ្វើទៅបាន”។

សារព័ត៌មាន South China Morning Post (SCMP) បានរាយការណ៍ថាក្រុមហ៊ុនអាកាសចរណ៍បានបិទជើងហោះហើរជិត ៧០ នៅក្នុងអំឡុងពេលបុណ្យណូអែល និងសម្រាប់បុណ្យចូលឆ្នាំថ្មី ដោយលើកឡើងពីបញ្ហា “ឈប់សំរាករបស់អ្នកបើកយន្តហោះលើសពីការរំពឹងទុក”។

គិតមកត្រឹមម៉ោង ៩ យប់ថ្ងៃអាទិត្យកន្លងទៅនេះ យ៉ាងហោចណាស់ជើងហោះហើរចេញដំណើរចំនួន ១០ និងជើងហោះហើរមកដល់ចំនួន ៩ ត្រូវបានលុបចោលគោលដៅដែលរងផលប៉ះពាល់រួមមាន តៃប៉ិ កៅសុង សិង្ហបុរី សៀងហៃ និងឌូបៃជាដើម៕

ប្រភព៖ Agency/lk