ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុផ្សព្វផ្សាយបង្ហាញ ពីចំណតរថយន្តតាមបណ្ដោយឆ្នេរ

ដោយ៖សហការី

ព្រះសីហនុ៖យោងតាមផេក ប្រជាជនខេត្តព្រះសីហនុចេញផ្សាយបង្ហាញគំនូសបង្ហាញចំណុចរថយន្តនៅតាមបណ្ដោយផ្លូវអូរឈើទាលមានអត្ថន័យទាំងស្រុងដូចខាងក្រោម។

អំពីចំណតរថយន្ដ នៅតាមឆ្នេរសមុទ្រគំនូសពណ៌លឿង គឺជាផ្លូវស្របតាមឆ្នេរសមុទ្រ គឺមានចំណតស្ថិតនៅខាងឆ្វេងដៃ(បើធ្វើដំណើរពីឆ្នេរអូរឈើទាល) ដោយបងប្អូនត្រូវចតលើចំណតដែលមានការកំណត់ច្បាស់លាស់ ។

 

គំនូសពណ៌ក្រហម គឺជាផ្លូវទី២ និងជាចំណតបន្ទាប់ នៅពេលដែលចំណតតាមបណ្ដោយឆ្នេរពេញអស់ ។លើកលែងករណីមានរថយន្ដច្រើន ដូចក្នុងកំឡុងពេលមានពិធីបុណ្យផ្សេងៗ ដែលមានភ្ញៀវទេសចរមកលេងកំសាន្ដ អាចមានករណីលើកលែង ដោយក្រុមការងាររដ្ឋបាលក្រុង សមត្ថកិច្ច នឹងសម្របសម្រួលចំណតតាមភាពជាក់ស្ដែង ។

ដោយឡែកចំពោះថ្ងៃធម្មតា សៅរ៍-អាទិត្យ ជាដើម បងប្អូនត្រូវចូលរួមគោរពដោយការចតរថយន្ដ នៅទីតាំងចំណតដែលមានការរៀបចំ ដោយក្នុងនោះម៉ូតូ ក៏ត្រូវបានអនុញ្ញាតឱ្យចតនៅចំណតរថយន្ដដែរ ៕