កម្សាន្ដ

មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតសម្រួលបែបបទជូនភ្ញៀវទេសចរឥណ្ឌាជាង១០០នាក់ឆ្លងចូលកម្ពុជា

ដោយ៖ បន្ទាយ

បន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ នៅក្រុងប៉ោយប៉ែតបានស្វាគមនា៍យ៉ាងកក់ក្តៅ ជួយរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ការពារសន្តិសុខ សុវត្ថិភាព និងសម្របសម្រួលបែបបទចូលប្រទេស ជូនភ្ញៀវទេសចរជនជាតិឥណ្ឌាចំនួន១៣២នាក់ / ស្រី២៧នាក់ ។

មន្ត្រីនគរបាលអង្គភាពដូចខាងលើបានអោយដឹងថា : ភ្ញៀវទេសចរជនជាតិឥណ្ឌាទាំងនោះបានចេញមកពីប្រទេសថៃតាមផ្លូវគោក(ជិះរថយន្ត) ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែតចូលមកទស្សនាព្រះរាជាណាចក្រកម្ពុជា ។

យោងកម្មវិធីដំណើរទេសចរណ៍នេះបានអោយដឹងថា :តាមការគ្រោងទុកភ្ញៀវទេសចរឥណ្ឌាខាងលើនឹងធ្វើដំណើរមកទស្សនាគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន ។ហើយពួកគេនឹងចាកចេញពីកម្ពុជាទៅវិញ តាមច្រកទ្វារអន្តរជាតិភ្នំពេញ(ជើងយន្តហោះ) នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ខាងមុខ នេះ៕