ព័ត៌មានជាតិ

ប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤មានកិច្ចប្រជុំផ្សព្វផ្សាយស្មារតីនៃអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានិងប្រកាសក្រុមការងារគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្ត បន្ទាយមានជ័យ  ។

លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល -ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពនិងចូលរួមដោយលោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ មន្ត្រីក្រុមការងារ ។

លោកអ៊ុំ រាត្រី សមាជិកគណ:កម្មាធិការកណ្តាលនិងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យបានមានមតិស្វាគមន៍និងអានរបាយការណ៍ស្តីពីសភាពការណ៍ទូទៅនិងការងារគណបក្សឆ្នាំ២០២៣និងទិសដៅភារកិច្ចឆ្នាំ២០២៤ ដែលពន្លិចនូវលទ្ធផល ស្នាដៃការងារនិងបញ្ហាប្រឈម ។

ចំណែកលោកប្លែក វ៉ារី សមាជិកគណ:កម្មាធិការកណ្តាលនិងអនុប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យបានអានប្រកាសសេចក្តីសម្រេចសស/គក ស្តីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។

ចំណែកឯលោកកែ សួនសុភា សមាជិកគណ:កម្មាធិការកណ្តាលនិងអនុប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យដែរបានអានសេចក្តីសម្រេចចិត្តនៃអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។

និងលោកឌិត ទីណា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ មានមតិចូលរួម ក្នុងនាមលោកនិងមន្ត្រីក្រុមការងារថ្មីដែលទើបបំពេញការងារក្នុងពេលបច្ចប្បន្នឬដំណាលគ្នានឹងអាណត្តិទី៧  នៃរដ្ឋសភា ។

លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល -ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ណែនាំដល់ក្រុមការងារគ្រប់ថ្នាក់ឱ្យបន្តផ្តល់សេវាឆាប់រហ័សដល់ប្រជាពលរដ្ឋនិងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

ក្នុងនាមសម្តេចអគ្គមហាសេនាបតី  ប្រធានគណបក្សប្រជាជនកម្ពុជា នាឱកាសនោះដែរ លោកកែ គឹមយ៉ាន បានថ្លែងនូវការគោរពដឹងគុណ និងសេចក្តីស្រឡាញ់ដ៍ជ្រាលជ្រៅបំផុត ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សដែលបានលះបង់នូវធនធាននិងកម្លាំងកាយចិត្តចូលរួមដើរតាមមាគ៌ាបក្សនិងរដ្ឋនាំភាពសុខសាន្តនិងការរីកចម្រើនជូនប្រជាពលរដ្ឋ។

និងក៏សូមស្វាគមន៍លោក ឌិត ទីណា ដែលទទួលបានការចាត់តាំងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ រួមនិងសមាជិក សមាជិកាក្រុមការងារគណបក្សដែលទើបទទួលការចាត់តាំងថ្មីដើម្បីរួមគ្នាជួយអភិវឌ្ឍន៍ខេត្តឱ្យរីកចម្រើនកាន់តែឆាប់រហ័ស មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវបន្ថែមទៀត ៕