ព័ត៌មានជាតិ

គ្រួសារសពក្មេង៣នាក់លង់ទឹកស្ទឹងមង្គលបូរីទទួលអំណោយពីសាខាកាកបាទក្រហម

ដោយ៖ បន្ទាយ

បន្ទាយមានជ័យ ៖សាខាកាកបាទក្រហម ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤  សាខាកក្រក ខេត្តដែលមានលោកអ៊ុំ   រាត្រី  ជាប្រធានគណៈកម្មាធិការសាខាបានចាត់អោយលោក ធូ  ស៊ីភ័ណ្ឌ នាយកសាខាជាតំណាងនិងមានការចូលរួមពីលោករ័ត្ន ដាស៊ីណង់ អនុសាខាស្រុកមង្គលបូរី  ព្រមទាំងក្រុមកក្រកឃុំចំណោម  បាននាំយកអំណោយមនុស្សធម៌ទៅចូលរួមរំលែកទុក្ខនិងសួរសុខទុក្ខគ្រួសារសពក្មេងលង់ទឹកស្លាប់ចំនួន៣នាក់។

សូមរំលឹកថា ករណីនេះគឺក្មេងៗបានចុះលេងទឹកក្នុងរដូវប្រាំងដែលស្មានថារាក់ដែរ តែបានលង់ស្លាប់កាលពីរសៀលថ្ងៃសុក្រទី៥ ខែមករា ឆ្នាំ២០២៤ ។

ក្មេងដែលស្លាប់ទាំងនោះមាន ឈ្មោះ  ឃួន  ស៊ីវ៉ា    ភេទប្រុស  អាយុ ៣ ឆ្នាំ,ឈ្មោះ  ឃួន  ស៊ីវ៉ាយ     ភេទ ប្រុស      អាយុ   ៣ឆ្នាំ និងឈ្មោះឈុំ ឆៃរ៉ាត់ ភេទប្រុស អាយុ ២ ឆ្នាំ។ ពួកគេរស់នៅក្នុងបន្ទុកជាមួយឪពុកម្តាយភូមិចំណោមលិច  ឃុំចំណោម  ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។

អំណោយដែលសាខាបាននាំទៅផ្តល់ជូននោះសម្រាប់សពនីមួយៗទទួលបាននូវអង្តរ៥០គីឡូតិ៍ក្រាម, មី១កេស, ត្រីខ ១យួរ, ទឹកត្រី១យួ ,ទឹកសុទ្ធ១កេស ថវិកា សាខា អនុសាខា ចំនួន៤១ម៉ឺនរៀល៕