សន្ដិសុខសង្គម

កីឡាករប្រដាល់ល្បីឈ្មោះព្រំ សំណាងបើករថយន្តបុកផាស្អេប៣គ្រឿង និងម៉ូតូធ្វើឱ្យ៥នាក់រងរបួស

ដោយ៖វិចិត្រ
ភ្នំពេញ៖កីឡាករប្រដាល់ដ៏ល្បីឈ្មោះព្រំ សំណាង បានបើករថយន្តបុករះផាស្អេប ចំនួន៣គ្រឿង និងម៉ូតូ១គ្រឿងធ្វើឱ្យប្រុសស្រី៥នាក់រងរបួស។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង ស្ថិតនៅផ្លូវវេងស្រេង មុខប៊ីតណាយក្លិប សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាទៀបភ្លឺថ្ងៃទី៧ ខែមករា។

សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តម៉ាកម៉ាស់ស្តា ផ្លាកលេខភ្នំពេញ2BU-4078 បើកបរដោយកីឡាករព្រំ សំណាង តាមផ្លូវវេងស្រេងពីកើតទៅលិចក្នុងល្បឿនលឿន។ មកដល់កន្លែងខាងលើ ស្រាប់តែបានបុករះផាស្អេបចំនួន៣គ្រឿង និងម៉ូតូ១គ្រឿង បណ្តាលឱ្យប្រុសស្រីឈរលេងនៅមុខក្លិប រងរបួសធ្ងន់ស្រាលចំនួន៥នាក់។

ក្រោយមានគ្រោះថ្នាក់ អ្នកបើករថយន្តបង្កហេតុ កីឡាករព្រំសំណាងរូបនោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមយកទៅសាកសួរ។បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះពិនិត្យវាស់វែង ហើយយករថយន្ត-ម៉ូតូនិងផាស្អេបទៅទុកដើម្បីដោះស្រាយពេលក្រោយ៕