អន្តរជាតិ

មនុស្ស4 នាក់បានស្លាប់ឆេះរថភ្លើងនៅក្នុងប្រទេសបង់ក្លាដែសមុនការបោះឆ្នោត

ប្រែសម្រួល៖ រតនា

ដាកា៖ ប៉ូលិសបាននិយាយកាលពីថ្ងៃសៅរ៍ ទី៦ មករា ថា មនុស្សយ៉ាងតិចបួននាក់ រួមទាំងកុមារម្នាក់បានស្លាប់ដោយភ្លើងឆេះនៅរថភ្លើងដឹកអ្នកដំណើរមួយ។គ្រោះថ្នាក់នេះប៉ូលិសបាននិយាយកាលពីថ្ងៃសៅរ៍ ទី៦ មករាថាគឺវាបានកើតឡើងនៅមុនការបោះឆ្នោតសកលដែលគណបក្សប្រឆាំងសំខាន់កំពុងធ្វើពហិការ។

បន្ថែមពីលើការស្លាប់នោះ មានមនុស្សប្រាំបីនាក់បានរងរបួសនៅពេលដែលអគ្គិភ័យបានរាលដាលដល់បន្ទប់ចំនួន 4 នៃ រថភ្លើង នៅម៉ោងប្រហែល 9 យប់ថ្ងៃសុក្រ។សមត្ថកិច្ចប៉ូលិសកំពុងបើកការស៊ើបអង្កេតជុំវិញហេតុការណ៍នេះ៕

ប្រភព៖  Reuters/gs