កីឡា

ប្រេស៊ីលបណ្តេញលោក Diniz ចេញពីតំណែងគ្រូបង្វឹកហើយសម្លឹងទៅDorival Jr

ប្រែសម្រួល៖ បញ្ញា

គ្រូបង្វឹក Fernando Diniz នឹងលែងទទួលបន្ទុកក្រុមជម្រើសជាតិប្រេស៊ីលទៀតហើយ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) កាលពីថ្ងៃសុក្រ ទី៥ មករា ឆ្នាំ២០២៤។

លោក Diniz ដែលត្រូវបានតែងតាំងជាបណ្តោះអាសន្ន មានកិច្ចសន្យារយៈពេលមួយឆ្នាំ ប៉ុន្តែបានដឹកនាំប្រេស៊ីលសម្រាប់ការប្រកួតចំនួន 6 ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ 2026 ដោយបានចាញ់បីលើក ស្មើមួយលើក និងឈ្នះពីរ។

គាត់បានរួមបញ្ចូលការងាររបស់គាត់ជាមួយ Fluminense ដែលជាក្លិបដែលគាត់បានឈ្នះពានរង្វាន់ Copa Libertadores កាលពីឆ្នាំមុន៕

ប្រភព៖ Reuters/gs