ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំសាមញ្ញរបស់ខ្លួនដែលមានរបៀបវារៈចំនួន៧

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ៖ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ខ្លួនមានការចូលរួមពី លោក លី សុវណ្ណារិទ្ធិ អភិបាលរង ខេត្ត តំណាង លោកអ៊ុំ រាត្រី អភិបាល ខេត្ត បន្ទាយមានជ័យ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា ខេត្ត លោក លោកស្រី តំណាង ក្រុង ស្រុក មន្ទីរអង្គភាព ជុំវិញខេត្ត បានចូលរួម ។

អង្គប្រជុំនេះគឺបានផ្តោតជាសំខាន់ទៅលើរបៀបវារៈចនួន៧មាន ៖ទី១ ៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃ កិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ទី២ ៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ កន្លងមក របស់ក្រុមប្រឹក្សាខេត្ត។ទី៣៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ប្រចាំខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។ទី៤៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការប្រគល់ភារកិច្ចជូនមន្ទីរ អង្គភាព ទីចាត់ការ អង្គភាពចំណុះ សាលាខេត្ត និងអភិបាលក្រុង ស្រុកដែលមានការពាក់ព័ន្ធ សិក្សាស្រាវជ្រាវ ដោះស្រាយបញ្ហា សំណួរ សំណូមពរដែលទទួលបានពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៣។

ទី៥៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈ ឯ អភិបាលខេត្តបន្ទាយមានជ័យ។ទី៦៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងតារាងបែង ចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិកនៃរដ្ឋបាលខេត្ត សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣ និងថវិកាពង្រឹងយន្តការរដ្ឋបាលនិងរបៀបវារៈទី៧ ៖ ផ្សេងៗ ។

លោក លី សុវណ្ណារិទ្ធិ អអភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ ថា ៖ការផ្តល់សេវាជូនប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងខេត្ត តាមរយៈការគាំទ្រពីរាជរដ្ឋាភិបាល និងកិច្ច សហការ ល្អពីបណ្តាក្រុង ស្រុក មន្ទីរ អង្គភាពជំនាញ អង្គការសង្គមស៊ីវិល វិស័យឯកជន ក្នុងការសម្រេចឲ្យបាននូវផែនការអភិវឌ្ឍខេត្ត រយៈពេល០៥ឆ្នាំ (២០២៤- ២០២៨) ក៏ដូចជាកម្មវិធីវិនិ យោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត (២០២៤-២០២៦)។

ថ្ថ្លែងក្នុងកិច្ចប្រជុំនោះ លោកប្លែក វ៉ារី បប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានថ្លែងថា ៖ ប្រធាន អនុប្រធានមន្ទីរ អង្គភាព ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងអភិបាលក្រុង ស្រុក ដែលមានការពាក់ព័ន្ធត្រូវរៀបចំផែនការសកម្មភាពដើម្បីសិក្សាស្រាវជ្រាវ ដោះស្រាយ បញ្ហា សំណួរ និងសំណូមពរ ដែលរដ្ឋបាលខេត្តទទួលបានពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០២៣ ទូទាំង៩ក្រុង-ស្រុក ដោយសហការជាមួយរដ្ឋបាលមូលដ្ឋាន រួចផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ក្នុងតំបន់គោលដៅឲ្យបានទូលំទូលាយ ៕