កម្សាន្ដ

Britney Spears បានប្តេជ្ញាថានឹងមិនវិលមកប្រកបអាជីពជាអ្នកចម្រៀងវិញឡើយ

ប្រែសម្រួល៖ កញ្ញាស្រីស្រស់

អតីតតារាចម្រៀង Britney Spears បានបកស្រាយ​ពាក្យ​ចចាមអារ៉ាម​ថានាងនឹងចេញអាល់ប៊ុមថ្មីថានាង​​មិន​ត្រឡប់មកកាន់អាជីពជាអ្នកចម្រៀងវិញនោះទេ​​​។

ទន្ទឹមនឹងនេះដែរ Britney Spears បានធ្វើការកត់សម្គាល់ដោយបានបង្ហោះសារនៅលើ Instagram កាលពីថ្ងៃពុធថានាងនៅតែសរសេរបទភ្លេងសម្រាប់អ្នចម្រៀងដទៃទៀត។

“ខ្ញុំ​សរសេរបទភ្លេង​គ្រាន់តែជាការកំដរអារម្មណ៍តែប៉ុណ្ណោះ​ឬក៏មានពេលខ្លះខ្ញុំសរសេរសម្រាប់ឲ្យអ្នកចម្រៀង​​ដទៃទៀតហើយខ្ញុំបានសរសេរអស់ជាង ២០ បទហើយសម្រាប់អ្នកចម្រៀងផ្សេងទៀតនៅក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ខ្ញុំ​ប្រៀបដូចជា​អ្នកនិពន្ធបទភ្លេងម្នាក់ដែលបានស្លាប់ទៅជាខ្មោចបាត់ទៅហើយក៏ប៉ុន្តែបើនិយាយ​ដោយ​ស្មោះ​ត្រង់គឺខ្ញុំនៅតែ​រីករាយ​នឹងធ្វើ​វាជាបន្តទៅទៀត”។

នៅលើInstagram នាងបានសរសេរចំណងជើងបង្ហោះជាមួយនឹងពាក្យរិះគន់ដល់អ្នកដែលនៅតែ “បន្តនិយាយថាចៃដន្យអីខ្ញុំកំពុងងាកទៅរកអាជីពដូចមុនវិញដើម្បីផលិតអាល់ប៊ុមថ្មីមួយ”ថែមទាំងមានការផ្គូផ្គងរូបថតជាមួយនឹងរូបគំនូរ Guido Reni របស់ Salome ដោយបានកាន់ក្បាល John the Baptist ថែមទៀតផង។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល Britney Spears បាន​បញ្ជាក់ប្រាប់ទៅមហាជន​ថា​នាង​បាន​ចូល​និវត្តន៍​ពី​ការ​ចេញអាល់ប៊ុម​បទ​ចម្រៀង​ផ្ទាល់​ខ្លួន។ ចាប់តាំងពីខែកក្កដាឆ្នាំ ២០២១មកក្នុងខណៈពេលដែលជីវិតរបស់នាងបានរស់នៅក្រោមការគ្រប់គ្រងដ៏អាក្រក់របស់នាង Larry Rudolph ដែលជាអ្នកអ្នកគ្រប់គ្រងយូរអង្វែងលើរូបនាងនិងអាជីពរបស់នាងដែលនាងបានចំណាយទាំងប្រាក់ទាំងសំឡេងអស់រយៈពេលជិត ១៤ ឆ្នាំកន្លងមកហេតុនេះហើយនាងក៏បានលះបង់អាជីពជាអ្នកចម្រៀងដោយនិយាយថានាងមិនមានចេតនាបន្តអាជីពជាអ្នកចម្រៀងទៀតនោះទេ។ គ្រាន់​តែ​ត្រូវ​បាន​ចាកចេញ​ពី​ការគ្រប់គ្រង​របស់នាង Larry Rudolph នៅ​ចុង​ឆ្នាំ​នោះ​ នាង​បានបង្ហោះសារលើ​​ Instagram ដោយនិយាយ​ថា​នាង​ខ្លាច​អាជីពជាអ្នក​ចម្រៀង​ ហើយ​ថា​ការ​មិន​ផលិតបទចម្រៀង​ផ្ទាល់​ខ្លួន​បានធ្វើឲ្យ​ក្រុមគ្រួសារ​របស់​នាងមានការខកចិត្តយ៉ាងខ្លាំង។ប៉ុន្តែក្រោយមក នាងក៏បានចេញបទចម្រៀងមានចំណងជើងថា Hold Me Closer (អោបអូនឲ្យស្និទ្ធ)ដែលជាកិច្ចសហការគ្នាជាមួយ Elton John ដោយបានចំណាយពេលអស់ជាង ២០ សប្តាហ៍ ហើយបានជាប់ចំណាត់ថ្នាក់លើតារាង Billboard Hot ១០០ ដែលប្រជាប្រិយភាពបទចម្រៀងក្តៅសាច់មួយនេះបានហក់ឡើងដល់ចំណុចកំពូលក្នុងកម្រឹតលេខ ៦ ។

ចំណែកបទ Mind Your Business (បងធ្វើឲ្យអូនខកចិត្ត) ដែលចេញកាលពីឆ្នាំមុន គឺជាបទចម្រៀងដែលនាងបានតាក់តែងឡើងជាមួយ will.i.am ហើយបើទោះបីជាមានការវាយតម្លៃមិនល្អថានៅមិនទាន់ដល់កំរឹតធ្វើឲ្យមានអារម្មណ៍ក្តៅសាច់១០០ភាគរយក៏ដោយ។ ក៏អាល់ប៊ុមដ៏ពេញនិយមចុងក្រោយរបស់ Britney Spears នៅតែល្បីល្បាញអស្ចារ្យនៅក្នុងឆ្នាំ ២០១៦។

នៅក្នុងការបង្ហោះសាររបស់នាងលើ​​ Instagram កាលពីថ្ងៃពុធ Britney Spears បានសរសេរថាពាក្យ​ចចាមអារ៉ាមទាំងនោះគឺ “ខុសឆ្ងាយពីការពិតទាំងស្រុង” ហើយបទចម្រៀងដែលលក់ដាច់បំផុតនៅក្នុងឆ្នាំ ២០២៣ របស់នាងមានចំណងជើងថា The Woman In Me (នារីក្នុងចិត្តខ្ញុំ) ដែលត្រូវបានគេចេញលក់ដោយគ្មានការយល់ព្រមពីនាងជាមុននោះទេ៕

ប្រភព៖ AP/sr