សន្ដិសុខសង្គម

អាវុធហត្ថចាប់ខ្លួនក្រុមអ្នករត់ម៉ូតូកង់បី(Pass App)ជាជើងកាងប្រចាំតំបន់ប៉ោយប៉ែត៥នាក់ដែលកាប់ចាក់មនុស្សរបួសជាច្រើនាក់កាលពីចូលឆ្នាំសកល

ដោយ៖បន្ទាយ

បន្ទាយមានជ័យ៖កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ បាន ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីកាប់ចាក់ទៅលើជនរងគ្រោះ៥នាក់ដែលបណ្តាលឲ្យរងរបួស មកពីមូលហេតុរត់ម៉ូតូកង់បី(PassApp)ដណ្តើមម៉ូយគ្នាកាលពីយប់ថ្ងៃចូលឆ្នាំសាកលកន្លងមក ។

លោកវរ់សេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងនៅថ្ងៃទី០៥ខែមករាឆ្នាំ២០២៤ថា៖ជនសង្ស័យ៥នាក់នោះរួមមាន: ឈ្មោះ លី ពៅ ភេទប្រុសអាយុ៤៨ឆ្នាំ, ឈ្មោះ សោ ភារ៉ា ភេទប្រុសអាយុ៣៣ឆ្នាំ, ឈ្មោះ សោ ភារៈ ភេទប្រុសអាយុ២៩ឆ្នាំ ,ឈ្មោះ សោ ភារិទ្ធ ភេទប្រុសអាយុ២៧ឆ្នាំ និងឈ្មោះ សោ ភារ៉ូន ភេទប្រុសអាយុ២៤ឆ្នាំដែលរស់នៅភូមិសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ោយ។

សូមរំលឹកថា កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ជាថ្ងៃឆ្លងចូលឆ្នាំ២០២៤ នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត មានករណីហិង្សាដោយជនសង្ស័យ១ក្រុម។ពួកគេបានជិៈរថយន្តម៉ាកតូយ៉ូតាឡិចស៊ីសGS.300ពាក់ផ្លាកលេខភ្នំពេញ2U.8866 បើកបរដោយឈ្មោះ លី ពៅ ដោយបានដឹកជនបង្កនិងមានម៉ូតូកង់៣ផាអេបបានធ្វើសកម្មភាពដេញកាប់ចាក់ដោយជាន់ឈ្លីផែនការភូមិឃុំមានសុវត្ថិភាព គឺទៅលើជនរងគ្រោះបណ្តាលរបួសចំនួន៥នាក់។

ក្នុងនោះមាន២នាក់របួសធ្ងន់ដោយកាប់ចំដៃទាំងសងខាងនិងជនរងគ្រោះម្នាក់ទៀតកាប់ចំក្បាលដែលត្រូវបានដឹកទៅសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យមួយនៅឯខេត្តបាត់ដំបងឯណោះ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្យល់ថា៖ក្រោយកើតហេតុ និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តនិងការអនុវត្តបញ្ជាពីលោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះអន្តរាគមនិងឃាត់ខ្លួនជនដៃដល់ជាបន្តបន្ទាប់នាប៉ុន្មានថ្ងៃមកនេះបានចំនួន៥នាក់និងដកហូតរថយន្ត១គ្រឿង,ម៉ូតូកង់៣ចំនួន៤គ្រឿងនិងកាំបិត១។

ក្រៅពីនោះនៅមានបក្ខពួកជនបង្ក៤នាក់ទៀតកំពុងរត់គេចខ្លួន ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួនដែរ ។ ចំពោះជនសង្ស័យដែលបង្កត្រូវបានរៀបចំកសាងសំណុំរឿងដើម្បីអនុវត្តទៅតាមច្បាប់៕