សន្ដិសុខសង្គម

រថយន្តមួយគ្រឿងបើកកិនមនុស្សស្លាប់៣នាក់បន្ទាប់ពីពួកគាត់ជិះម៉ូតូបុកគ្នាដួលនៅលើផ្លូវ

ដោយ៖សុខុម
ស្ទឹងត្រែង៖ រថយន្តមួយគ្រឿងបានបើកទៅកិនមនុស្ស៣នាក់ស្លាប់បន្ទាប់ពីអ្នកទាំងនោះបានធ្វើដំណើរដោយម៉ូតូពីរគ្រឿងបានបុកគ្នាហើយដួលនៅលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។


សាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចថា មុនដំបូងមានគ្រោះថ្នាក់រវាងម៉ូតូបុកម៉ូតូហេីយក៏ដួលនៅលើផ្លូវ ។  ភ្លាមៗនោះមានរថយន្តមួយគ្រឿងមិនស្គាល់អត្តសញ្ញាណបើកក្នុងល្បឿនលៀនបានមកកិនពីក្រោយ រួចបើកគេចខ្លួនបាត់ ។


សាក្សីបាននិយាយបន្ថែមថា ក្រោយពីហេតុការណ៍នេះបានកើតឡើងគឺបានបន្សល់ទុកតែអ្នកជិះម៉ូតូនិងអ្នករួមដំណើរស្លាប់បីនាក់និងរបួសធ្ងន់ពីរនាក់នៅរដូករណែលលើផ្លូវជាតិតែប៉ុណ្ណោះ៕