អន្តរជាតិ

យល់ដឹងអំពីដំណើររឿងយន្តហោះបុកគ្នានៅអាកាសយានដ្ឋានហានណេដាប្រទេសជប៉ុន

ប្រែសម្រួល៖ ស.សម្បត្តិ

តូក្យូ៖ ​បើយោងតាមការ​ចុះ​ផ្សាយ​​ដែល​​គេបាន​ដឹង​ថា បន្ទាប់​ពី​មានហេតុការណ៍យន្តហោះពីគ្រឿងបាន​បុក​គ្នា​កាល​ពី​ថ្ងៃ​អង្គារ ទី២ មករា ឆ្នាំ២០២៤ នៅ​អាកាសយានដ្ឋាន ហានណេដា នៃក្រុង​តូក្យូ ដែល​នៅទី​បញ្ចប់​​យន្តហោះ​ទាំង​ពីរ​គ្រឿងនោះត្រូវបានបំផ្លិចបំផ្លាញដោយសារតែ​ភ្លើងឆេះបន្សល់ទុកនូវកំទេចកំទីសាកសពយន្តហោះតែប៉ុណ្ណោះ។

មនុស្ស៥នាក់នៅលើយន្តហោះឆ្មាំឆ្នេរសមុទ្របានស្លាប់ បន្ទាប់ពីត្រូវបានបុកដោយយន្តហោះ Airbus A350 របស់ ក្រុមហ៊ុនអាសចរណ៏ជប៉ុនហៅថា  JAL  ដែលកំពុងរត់លើផ្លូវចូលមកចត ប៉ុន្តែមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយសារតែអ្នកដំណើរនៅលើយន្តហោះ JAL Airbus A350 របស់ក្រុមហ៊ុនអាសចរណ៏ជប៉ុនទាំង ៣៧៩នាក់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាពនៅមុនពេលដែលយន្តហោះនេះផ្ទុះឡើងជះអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅលេបត្របាក់តួយន្តហោះទាំងុមូលឆេះខ្ទេចបន្សល់ទុកនូវកំទេចកំទីសាកសពយន្តហោះតែប៉ុណ្ណោះ។

  • ដំណើររឿង

យោងតាមការចេញផ្សាយដោយរដ្ឋាភិបាលជប៉ុន ជើងហោះហើរ JAL-៥១៦ របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ដំណើរការដោយ Airbus A៣៥០ ដែលបានមកដល់កោះហុកកៃដូត្រូវបានគេបោសសម្អាតយន្តហោះនៅវេលាម៉ោង ៥ ល្ងាចក្រោយមកក៏បានបន្តដំណើរមកកាន់ព្រលាន ហាណេដា ក្នុងទីក្រុងតូក្យូ ដោយមានអ្នកដំណើរចំនួន ៣៧៩ នាក់រួមទាំងនាវិកនៅលើយន្តហោះហើយក៏បានសួរមកកាន់អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសដើម្បីសុំការចុះចតនៅលើផ្លូវរត់លេខ ៣៤R ។

ចំណែកយន្តហោះ tarmac របស់កងឆ្មាំឆ្នេរសមុទ្រដែលមានជើងហោះហើរលេខ JA722A ត្រូវបានណែនាំក្នុងរយ:ពេល ១៥ វិនាទីក្រោយមកឲ្យរង់ចាំនៅត្រង់ “ចំណុច C៥” ដែលមានទីតាំងយ៉ាងហោចណាស់ចម្ងាយ ៥០ ម៉ែត្រពីគែមនៃផ្លូវរត់របស់យន្តហោះ JAL-៥១៦ ។

បន្ទាប់មកអ្នកបើកយន្តហោះ JA722A របស់កងឆ្មាំឆ្នេរសមុទ្របានទទួលយកការបញ្ជាភ្លាមៗ ។

ប្រហែលពីរនាទីក្រោយមក ជើងហោះហើររបស់ Japan Airlines បានធ្វើការចុះចតហើយក៏បានបុកជាមួយនឹងយន្តហោះ DHC-8 របស់កងឆ្មាំឆ្នេរសមុទ្រ យោងតាមហេតុការណ៍ជាក់ស្តែងបានបង្ហាញឲ្យឃើញថា យន្តហោះដែលបានធ្វើការចុះចតក្រោយនេះបានបន្តដំណើរលើផ្លូវរត់យ៉ាងពិតប្រាកដមែន។

កាពីទែនរបស់យន្តហោះ JA722A Genki Miyamoto គឺជាមនុស្សតែម្នាក់គត់ដែលអាចនៅរស់រានមានជីវិតបានទូរសព្ទទាក់ទងភ្លាមៗបន្ទាប់ពីឧបទ្ទវហេតុនេះបានកើតឡើងគាត់បានបញ្ជាក់ថាគាត់បានទទួលការអនុញ្ញាតឲ្យហោះឡើង។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ JAL បានប្រាប់ AFP កាលពីថ្ងៃព្រហស្បតិ៍ថា បុគ្គលិកជើងហោះហើរ JAL មិនបាន “មើលឃើញ” យន្តហោះផ្សេងទៀតទេ បើទោះបីជាពួកគេម្នាក់បានប្រទះឃើញទំនងដូចជា “វត្ថុ” អ្វីម្យ៉ាងនៅមុនពេលដែលបានប៉ះទង្គិចគ្នាក៏ដោយ។

  • ប្រអប់​ខ្មៅ

អ្នកស៊ើបអង្កេតនៅមិនទាន់បានធ្វើសេចក្តីសន្និដ្ឋានជាសាធារណៈនៅឡើយទេ។ឧបករណ៍ថតសំឡេងនៅក្នុងពេលហោះហើររបស់យន្តហោះ JAL  និងឧបករណ៍ថតសំឡេងរបស់យន្តហោះឆ្មាំឆ្នេរសមុទ្រត្រូវបានគេរកឃើញ។

អ្នកជំនាញអាកាសចរណ៍ Guido Carim Junior មកពីសាកលវិទ្យាល័យ Griffith បានប្រាប់ AFP ថា “ត្រូវតែរង់ចាំការស៊ើបអង្កេតលើគ្រោះថ្នាក់មួយនេះឲ្យបានហ្មត់ចត់ ដើម្បីធ្វើសេចក្តីសន្និដ្ឋានថា តើមានអ្វីកើតឡើង”។

លោក​បាន​បន្ត​ថា​” ​ជា​ទូទៅ គ្រោះថ្នាក់​បែប​នេះ​តែង​តែ​កើត​ចេញ​ពី​កត្តា​ជាច្រើន​ដែល​មាន​ដំណើររឿងជាប់ពាក់ព័ន្ធ​គ្នា​ទៅ​វិញ​ទៅ​មក ហើយយើង​មិន​អាច​ប្រញាប់ប្រញាល់​ដាក់​កំហុសលើ​មនុស្ស ឬលើ​បច្ចេកវិទ្យា​មិន​ដំណើរការ​បាន​ភ្លាមៗនោះទេ”។

  • ភ្លើងឆេះ

គេសង្កេតឃើញមានអណ្តាតភ្លើងពណ៌ដូចទឹកក្រូចឆាបឆេះឡើង និងមានផ្សែងខ្មៅអាប់នៅខាងក្រោមកន្ទុយយន្តហោះ JAL នៅពេលវាបន្ទាបខ្លួនចុះរត់លើផ្លូវ។ ចំណែកយន្តហោះ​ឆ្មាំ​ឆ្នេរ​មិនអាច​បង្ហាញនូវ​រូបភាពនៅក្នុង​ឧបទ្ទវហេតុនេះបានទេ។

វីដេអូដែលថតបានដោយអ្នកដំណើរបានបង្ហាញពីអណ្តាតភ្លើងបានឆាបឆេះនៅក្រោមកន្ទុយយន្តហោះ ហើយមានផ្សែងហុយទ្រលោមពាសពេញកាប៊ីន ក្នុងខណ:ពេលនោះដែរក៏មានឮសម្លេងទារកយំ ហើយនិងសម្លេងមនុស្សស្រែកឆោឡោហៅឲ្យបើកទ្វារយន្តហោះ។

សារព័ត៌មានNHK បានរាយការណ៍ថា អ្នកបម្រើការលើយន្តហោះទាំងប្រាំបួននាក់ត្រូវការការអនុញ្ញាតជាមុនសិនទើបអាចបើកទ្វារយន្តហោះដែលជាច្រកសម្រាប់សង្គ្រោះបន្ទាន់ ហើយប្រធានរបស់ពួកគេបានជូនដំណឹងដល់កាប៊ីនយន្តហោះអំពីអគ្គិភ័យដើម្បីទទួលបានការអនុញ្ញាតបើកទ្វារយន្តហោះ។

  • ការចាកចេញពីលើយន្តហោះ

យោងតាមច្បាប់អន្តរជាតិចែងថា អ្នកដំណើរលើយន្តហោះគួរតែអាចជម្លៀសចេញឲ្យបានពេញលេញនៅក្នុងរយៈពេល ៩០ វិនាទី ដោយប្រើពាក់កណ្តាលនៃច្រកចេញសង្គ្រោះបន្ទាន់។

ក្នុង​ករណី​នេះ​មាន​ច្រក​ចេញ​សង្គ្រោះ​បន្ទាន់​ចំនួន​៨ ប៉ុន្តែ​នៅ​ខាង​មុខមាន​តែ​ពីរ​ប៉ុណ្ណោះទេ និង​មួយ​នៅ​ខាង​ក្រោយ​ខាងឆ្វេង​មិនអាច​ប្រើប្រាស់​បាន​ដោយសារ​ភ្លើងកំពុងតែ​ឆាបឆេះ​។

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ដោយសារតែប្រព័ន្ធ intercom លែងដំណើរការ បន្ទប់កាប៊ីនយន្តហោះមិនអាចផ្តល់ការអនុញ្ញាតសម្រាប់ច្រកចេញខាងក្រោយដើម្បីប្រើប្រាស់បានទេ។

ក្រុមនាវិកនៅខាងក្រោយចាត់ទុកថា វាជារឿងបន្ទាន់សម្រាប់អ្នកដំណើរក្នុងការចុះតាមទ្វារខាងក្រោយ ដូចដែលពួកគេធ្លាប់បានហ្វឹកហាត់។

  • អ្នកចុងក្រោយ

អាកាសយាននិកបានប្រើម៉ៃក្រូហ្វូនដែលមានសំឡេងមិនសូវឮខ្លាំងនោះទេ ក្រុមនាវិកដែលមានកម្លាំងចំនួន ១២ នាក់បានដឹកនាំដំណើរការជម្លៀសមនុស្សទាំងអស់ ៣៦៧ នាក់ ចេញពីយន្តហោះដោយឲ្យពួកគេចុះពីលើយន្តហោះតាមច្រកទ្វាសង្គ្រោះបន្ទាន់នៅអមស្លាបទាំងសងខាង។

ដំណើរការនេះត្រូវចំណាយពេលចំនួន ១៨ នាទីដើម្បីជម្លៀសមនុស្សទាំងអស់ចេញពីលើយន្តហោះដោយអ្នកបើកយន្តហោះជាមនុស្សចុងក្រោយគេបង្អស់ដែលបានដើរលើចេញពីយន្តហោះនៅវេលាម៉ោង ៦:០៥ ល្ងាច។

  • មានមនុស្ស​តែពីរ​នាក់​ប៉ុណ្ណោះ​ដែល​រង​របួស

មួយសន្ទុះក្រោយមក អណ្តាតភ្លើងបានថមថយទៅវិញ ហើយរថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿងកំពុងព្យាយាមពន្លត់ភ្លើង។ ដំណើរការនោះបានបញ្ចប់ទាំងស្រុងដោយចំណាយពេលអស់ប្រាំបីម៉ោងត្រឹម។

  • វត្ថុដែលបន្សល់ទុកនៅលើយន្តហោះ

អ្នកជំនាញបាននិយាយថា មានរឿងដែគួរឲ្យកត់សម្គាល់ ដែលអ្នកដំណើរបានបន្សល់ទុកនូវរបស់របររបស់ពួកគេនៅលើយន្តហោះ រួមទាំងសត្វឆ្កែចិញ្ចឹមយ៉ាងតិចមួយក្បាល និងឆ្មាមួយក្បាលផងដែរ។

អ្នកជំនាញផ្នែកឧស្សាហកម្មអាកាសចរណ៍មកពីសាកលវិទ្យាល័យគ្រប់គ្រងសិង្ហបុរី Terence Fan បានប្រាប់ AFP ថា “អ្នកដំណើរត្រូវតែធ្វើតាមការណែនាំ” ។

“នេះគឺជា​នីតិវិធីក្នុងការ​ជម្លៀសមនុស្សក្នុងគ្រាអាសន្នចេញពីលើយន្តហោះ​ដែលត្រូវ​បានតាក់តែង​ឡើង​សម្រាប់​ក្រុម​អាកាសយាននិក​​នេះមិន​មែន​មាន​ន័យ​ថានៅ​ទី​បំផុតវត្ថុដែលសេសល់នៅលើយន្តហោះទាំងនោះអាចសង្ឃឹមថា​រួច​ផុត​ពី​ភ្លើងឆេះ​នោះ​ទេ​ “៕

ប្រភព៖ AFP/rc