សន្ដិសុខសង្គម

បុរសម្នាក់សម្រេចចិត្តលោតពីលើបុស្បុកនៃអគារវិបស្សនាដ្ឋានវត្តបាលិលេយ្យ

ដោយ ៖បន្ទាយ

បន្ទាយមានជ័យ៖សមត្ថកិច្ចនិងញាតិមិត្តបានសន្និដ្ឋានបឋមថា អាចមកពីញៀនគ្រឿងញៀនជោគជាំខ្លាំងពេកដែលជាមូលហេតុចម្បងនាំឲ្យបុរសម្នាក់ឡើងទៅលើបុស្បុកនៃអគារវិបស្សនាដ្ឋានវត្តបាលិលេយ្យហើយបានលោតទម្លាក់ខ្លួនចុះមកដី។

ហេតុការណ៍បង្កការភ្ញាក់ផ្អើល ឆោឡោខ្លាំងនោះ បានកើតឡើងកាលពីកាលពីល្ងាចថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិបាលីលេយ្យ១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ប៉ុន្តែនៅពេលភ្លាមៗនោះគេមិនទាន់ដឹងមូលហេតុពិតនិងអត្តសញ្ញាណជនរងគ្រោះនៅឡើយ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅបានអោយដឹងកាលពីថ្ងៃទី០៤ខែមករាឆ្នាំ២០២៤ថា៖ បុរសនោះបានឡើងទៅលើកំពូលបុស្បុករយៈពេលជិតកន្លះម៉ោង មុននឹងលោតចុះមកដីបណ្តាលបាក់ដៃនិងឆ្អឹងត្រគាក ហើយត្រូវបានសង្គ្រោះទៅកាន់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត ប៉ុន្តែបានស្លាប់ក្រោយមកបានស្លាប់។

កម្លាំងនិងមន្ត្រីជំនាញបានធ្វើកោសលវិច្ឆ័យនិងរកឃើញថា ជនរងគ្រោះញៀនសាធាតុញៀនជោគជាំឬអាចប្រើប្រាស់គ្រឿងញៀនលើសកម្រិតបង្កជាធ្វើទុក្ខខ្លាំងក៏ជំរុញចិត្តគាត់ធ្វើដូចនេះ។

មានស្ត្រីម្នាក់បានប្រាប់ថា គាត់គឺជាប្រពន្ធ ហើយចំពោះជនដែលលោតសម្លាប់ខ្លួននោះឈ្មោះ លីវ បូរី ភេទប្រុសអាយុ៣០ឆ្នាំមានស្រុកកំណើតនៅឃុំកំប្រុក ស្រុកចម្ការលើ ខេត្តកំពង់ចាម ហើយមកបានប្រពន្ធរស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

មុនពេលស្លាប់ បុរសជាប្តីបានសុំប្រពន្ធមករកស៊ីក្រុងប៉ោយប៉ែត តែការសេពគប់មិត្តភក្តិខុសក៏បែរជាសេពគ្រឿងញៀនរហូតញៀនជោគជាំ៕