អន្តរជាតិ

ជប៉ុននឹងយកលុយបម្រុងចំនួន៣៣លានដុល្លារសម្រាប់ការឆ្លើយតបនឹងគ្រោះរញ្ជួយដី

ប្រែសម្រួល៖សហការី

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយនៅថ្ងៃសុក្រថា ប្រទេសជប៉ុននឹងទាញយកថវិកាបម្រុងចំនួន 4.74 ពាន់លានយ៉េន (32.7 លានដុល្លារ) ដើម្បីរ៉ាប់រងការខូចខាតពីគ្រោះមហន្តរាយរញ្ជួយដីនៅថ្ងៃបុណ្យចូលឆ្នាំថ្មីនៅក្នុងតំបន់ Ishikawa ភាគពាយ័ព្យរបស់ខ្លួន។

លោក Kishida បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Shunichi Suzuki បន្តនូវជំហានចាំបាច់ ដើម្បីបង្កើនថវិកាបម្រុង។

កាលពីថ្ងៃព្រហស្បតិ៍ លោក Kishida បាននិយាយថា គណៈរដ្ឋមន្ត្រីនឹងអនុម័តការផ្តល់មូលនិធិសង្គ្រោះបន្ទាន់នៅសប្តាហ៍ក្រោយ នៅពេលដែលរដ្ឋាភិបាលរបស់លោក ចាត់វិធានការដើម្បីដោះស្រាយបន្ទាប់ពីគ្រោះរញ្ជួយដីដែលមានកម្រិត 7.6 រ៉ិចទ័រ៕

(1$=144.8300 យ៉េន)

ប្រភព៖ Reuters