កីឡា

Mbappe នៅមិនទាន់បានសម្រេចចិត្តលើអនាគតរបស់ខ្លួនទេខណៈកិច្ចសន្យាជិតដល់ពេលកំណត់

ប្រែសម្រួល៖បញ្ញា

ខ្សែប្រយុទ្ធរបស់ក្លិប Paris St Germain កីឡាករ Kylian Mbappe បានបញ្ជាក់ថា គាត់នៅមិនទាន់បានគិតទុកជាមុនទេចំពោះកន្លែងដែលគាត់នឹងលេងនៅរដូវកាលក្រោយនេះ ខណៈដែលកិច្ចសន្យារបស់គាត់ឈានចូលដល់រយៈពេលប្រាំមួយខែចុងក្រោយហើយ។

Mbappe បាននិយាយកាលពីឆ្នាំមុនថាគាត់នឹងមិនបន្តកិច្ចសន្យាជាមួយ PSG នៅពេលផុតកំណត់នៃចុងបញ្ចប់រដូវកាលឆ្នាំ ២០២៣-២០២៤ ដែលអនុញ្ញាតឲ្យគាត់អាចចាកចេញពីក្លិបប៉ារីស។

ប្រធានក្រុមជម្រើសជាតិបារាំងដែលជាអតីតសមាជិកក្លិប Real Madrid ជាយូរមកហើយនោះ ឥឡូវនេះមានសេរីភាពក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្លិបថ្មី។

Mbappe បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីក្រុម PSG បានបំបាក់ Toulouse ២-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ French Super Cup កាលពីថ្ងៃពុធថា “ជាបឋម ខ្ញុំសូមបញ្ជាក់ថាខ្ញុំមានកម្លាំងចិត្តលេងសម្រាប់ឆ្នាំនេះ ជ័យជំនះមួយនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រូបខ្ញុំ” ។

“ដូចដែលខ្ញុំបាននិយាយហើយថាយើងមានភារកិច្ចលេងបន្តទៀត ឥឡូវនេះយើងបានឈ្នះមួយប្រកួតហើយ យើងបានធ្វើរួចហើយ។ បន្ទាប់ពីនេះគឺនៅទេ ខ្ញុំនៅមិនទាន់បានគិតថានឹងលេងឲ្យក្លិបណាមួយនៅឡើយទេ។

“ប៉ុន្តែក្នុងករណីណាក៏ដោយ ជាមួយនឹងកិច្ចព្រមព្រៀងដែលខ្ញុំបានធ្វើជាមួយប្រធាន (Nasser Al-Khelaifi) នៅរដូវក្តៅនេះ មិនមែនជាសម្ពាធសម្រាប់ខ្ញុំធ្វើការសម្រេចចិត្តនោះទេ។

“យើងការពារគ្រប់ភាគីទាំងអស់ហើយយើងរក្សាភាពស្ងប់ស្ងាត់ជៀសវាងបញ្ហាប្រឈមនៅពេលខាងមុខសម្រាប់ក្លិបបញ្ហានេះគឺនៅតែជារឿងសំខាន់បំផុត។ ដូច្នេះយើងចាត់ទុកថាវាជារឿងបន្ទាប់បន្សំមួយ”។

បើយោងតាមព័ត៍មានលេចចេញតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងខែកញ្ញាបានឲ្យដឹងថា Mbappe បានយល់ព្រមបោះបង់ចោលប្រាក់រង្វាន់ដែលមានតម្លៃរហូតដល់ ១០០ លានអឺរ៉ូ ស្មើនិង១០៩.១៧ លានដុល្លារ ប្រសិនបើគាត់ចាកចេញពី PSG ដោយមិនគិតតម្លៃខ្លួនសម្រាប់ការផ្ទេរនេះ។

នៅឆ្នាំ ២០២២ Mbappe បានរង់ចាំរហូតដល់ខែឧសភា ដើម្បីប្រកាសពីការបន្តកុងត្រាជាមួយ PSG ប៉ុន្មានសប្តាហ៍មុននៅពេលដែលទីផ្សារដោះដូរកីឡាករបានបើកចំហ កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា គាត់​ប្រហែល​ជា​មិន​ទុកឲ្យ​យឺត​ពេលទៀត​នោះ​ទេ។

លោក​បាន​បន្ថែម​ថា​៖ “ខ្ញុំ​គិត​ថា​នឹងបញ្ចប់វា​នៅ​ចុង​ខែ​ឧសភា​ឆ្នាំ​ ២០២២ ដោយសារតែខ្ញុំ​សម្រេចចិត្តយឺតពេកទើបខ្ញុំ​នៅរហូតមកដល់ពេលនេះ”។ “ប្រសិន​បើ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ចង់​ធ្វើ​អ្វីមួយហើយមិនដឹងថាយ៉ាងម៉េចមកពីហេតុ​អី​?​ខ្ញុំក៏ឈប់គិតវិញ វា​ទៅជា​គ្មាន​ន័យអ្វីទាំងអស់សម្រាប់​ខ្ញុំព្រោះវាហួសពេលទៅហើយ”៕

(1 ដុល្លារ = 0.9160 អឺរ៉ូ)

ប្រភព៖ Reuters