សន្ដិសុខសង្គម

ស្រ្ដីដៃឆើតម្នាក់ប្រើកាំបិតចុងស្រួចចាក់បុរស៣នាក់នៅលើរថភ្លើងបណ្តាលឲ្យរងរបួស

ប្រែសម្រួល៖ រតនា

តូក្យូ៖កាលពីថ្ងៃពុធ ទី៣ មករា មានបុរសបីនាក់បានរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់បន្ទាប់ពីស្ត្រីម្នាក់បានប្រើកាំបិតវាយប្រហារទៅលើបុរសទាំងបីនាក់នោះដោយមិនដឹងពីមូលហេតុអ្វីពិតប្រាកនៅលើរថភ្លើងក្នុងស្ថានីយអាគីហាបារ៉ា នៃទីក្រុងតូក្យូ។

អ្នកនាំពាក្យនាយកដ្ឋានប៉ូលិសក្រុងតូក្យូបាននិយាយថាប៉ូលិសបានទទួលការហៅទូរសព្ទបន្ទាន់នៅមុនម៉ោង ១១.០០ យប់ម៉ោងនៅក្នុងស្រុក ដោយនិយាយថា មានស្ត្រីមា្នក់បានប្រើកាំបិតចាក់សម្លាប់មនុស្សបណ្តាលឲ្យមានអ្នករងរបួសនៅរថភ្លើងដែលរត់នៅលើផ្លូវដែក យ៉ាម៉ាណូត គឺជាផ្លូវដែកសម្រាប់រថភ្លើងដឹកជញ្ជូនសម្ភារ:ដ៏មមាញឹកបំផុតមួយនៅក្នុងទីក្រុងនេះ ។

 

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ស្ត្រីដែលជាអ្នកបង្កហេតុរូបនោះត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗពីបទប៉ុនប៉ងមនុស្សឃាតលើបុរសបីនាក់ហើយជនរងគ្រោះដែលជាបុរសរងរបួសទាំងបីនាក់នោះគេនៅមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ។

ទីភ្នាក់ងារ​ព័ត៌មាន​ក្យូដូ​បាន​រាយការណ៍​ថា ស្ថានភាពរបួសរបស់បុរសទាំងបីនាក់នោះមិនគំរាម​កំហែង​ដល់​អាយុ​ជីវិតនោះទេ​។

ទូរទស្សន៍សាធារណៈ NHK បានរាយការណ៍តាំងពីដំបូងមកថា មានមនុស្ស ៣ នាក់ដែលត្រូវបានស្ត្រីម្នាក់ប៉ុនប៉ងចាក់សម្លាប់។

ក្រុមហ៊ុន East Japan Railway Company បាននិយាយថា ខ្សែរថភ្លើងនៅលើផ្លូវដែក យ៉ាម៉ាណូត លូព ត្រូវបានផ្អាកមួយរយៈដោយសារតែមានហេតុការចាក់សម្លាប់មនុស្សនៅលើរថភ្លើង “គឺមានអំពើហិង្សានៅលើរថភ្លើង”។

ស្ថានីយរថភ្លើង  អាគីហាបារ៉ា គឺជាកន្លែងប្រពៃណីរបស់អ្នកលក់រាយគ្រឿងអេឡិចត្រូនិចនិងឧបករណ៍អេឡិចត្រូនិកហើយក៏ជាកន្លែងទេសចរណ៍ដ៏សំខាន់មួយនៅក្នុងទីក្រុងតូក្យូដែលបានក្លាយទៅជាកន្លែងសម្រាប់អ្នកលេងហ្គេមវីដេអូ លក់សៀវភៅរឿងភៅកំប្លែង និងរបស់របរម៉ូដប្លែកៗជាដើម៕

ប្រភព៖ Reuters/at/fs