សន្ដិសុខសង្គម

ម្តាយទ្រហោយំរង់ចាំដំណឹងកូនដោយអន្ទះសាក្រោយបាត់ខ្លូនក្នុងទឹករាប់ម៉ោងនៅមុខវត្តព្រែកលៀប

ដោយ៖សុខុម
ភ្នំពេញ៖ម្តាយស្រែកយំយ៉ាងអន្ទះសាអោយគេជួយស្វែងរកកូនៗពីរនាក់លង់ទឹកទន្លេមេគង្គ មុខវត្តព្រែកលៀប ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


ប្រជាពលរដ្ឋបានអោយដឹងថាមានក្មេងសិស្សសាលាព្រែកលៀបចំនួន២នាក់ចុះទៅលេងនៅកំពង់ទឹកមុខវត្តព្រែកលៀបជាមួយអ្នកភូមិម្នាក់ដែលជាមនុស្សគ។លុះពេលក្មេងដែលមានអាយុជាង១០ចំនួន២នាក់លក់ទឹកមនុស្សគទៅជាមួយក៏រត់ឡើងលើគោកដើម្បីប្រាប់ដំណឹង។ភ្លាមនោះម្តាយក្មេងភ័យស្លន់ស្លោស្រែករកគេជួយ។អ្នកភូមិក៏បានជិះទូកនិងមុជទឹករកក្មេងទាំងពីរនាក់រហូតដល់ល្ងាចថ្ងៃទី៣មករានៅតែរកពុំឃើញគឺឃើញតែកង់ និងស្បែកជើងនៅលើគោកតែប៉ុណ្ណោះ។


មកដល់យប់ថ្ងៃទី៣មករាប្រជាពលរដ្ឋនិងសមត្ថកិច្ចនៅបន្តស្វែងរកក្មេងប្រុសទាំងពីរនាក់ដដែលប៉ុន្តែរកពុំទាន់ឃើញនៅឡើយ៕