ព័ត៌មានជាតិ

ក្រុមហ៊ុនKhmer Beverages ផ្តល់ភេសជ្ជៈដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឱកាសចូលឆ្នាំសកល២០២៤

ដោយ ៖បន្ទាយ / បន្ទាយមានជ័យ

លោក លាង ផេង តំណាងចែកចាយក្រុមហ៊ុនKhmer Beverages ឬស្របៀរកម្ពុជានិងសហការីប្រចាំខេត្តបន្ទាយមានជ័យ បានផ្តល់ភេសជ្ជៈមួយចំនួនដល់ស្នងការដ្ឋាននគរបាលខេត្ត  នាឱកាសចូលឆ្នាំសកល២០២៤កន្លងមក។

លោក វរសេនីយ៍ទោ សោម សារុន នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា តំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក លាង ផេង រួមជាមួយសហការី ប្រចាំខេត្តបន្ទាយមានជ័យ ដែលតែងតែផ្តល់អំណោយជាភេសជ្ជៈ និងសម្ភារផ្សេងៗជាបន្តបន្ទាប់  រួមទាំងពែលនេះ ដល់ស្នងការដ្ឋានសម្រាប់ជូនដល់កងកម្លាំងនគរបាល ក្នុងការចុះបំពេញបេសកកម្មការងារនិងការងារសង្គម ផ្សេងៗ ជាពិសេសក្នុងឱកាសបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៤ ។

ចំ ពោះអំណោយទាំងអស់នោះគឺរួមមាន ទឹកបរិសុទ្ធកម្ពុជាចំនួន ៥០កេស និងភេសជ្ជៈវើក ចំនួន ៦០កេសផងដែរ ៕