សន្ដិសុខសង្គម

ក្រសួងសុខាភិបាលរកឃើញជំងឺអ៊ុតស្វាពីរករណីបន្ថែមទៀត,សូមប្រុងប្រយ័ត្ន!

ដោយ៖សុខុម
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា កាលពីថ្ងៃទី៣ខែមករា ឆ្នាំ ២០២៤ បានរកឃើញជំងឺអ៊ុតស្វាចំនួនពីរករណីបន្ថែមទៀតដែលជាមេរោគសញ្ញាគ្រោះថ្នាក់វីរុសអាចចម្លងបានពីមនុស្សម្នាក់ទៅម្នាក់ទៀត។

ក្រសួងសុខាភិបាលប្រកាសព័ត៌មានថា មកដល់ត្រឹមថ្ងៃទី៣ខែមករាដើមឆ្នាំ២០២៤នេះ ជំងឺអ៊ុតស្វាបានកើនចំនួន៣ករណីហើយ។ អ្នកជំងឺត្រូវបានដាក់ព្យាបាលនៅមន្ទីរពេទ្យដាច់ដោយឡែកដើម្បីជៀសវាងចម្លងទៅអ្នកដទៃ។

រូបភាពឯកសារ

ប្រភពដដែលបានប្រាប់ពីរបៀបចម្លងនៃជំងឺនេះថា វីរុសអ៊ុតស្វាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទគ្រប់ទម្រង់ជាមួយអ្នកជំងឺអ៊ុតស្វានិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅទឹកសារពាង្គកាយទឹកមាត់ដំណក់តូចៗតាមផ្លូវដង្ហើមនិងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុសសំលៀកបំពាក់ពូកន្សែងឬសម្ភារស្លាបព្រាចានកែវទឹក។ល។វីរុសអ៊ុតស្វាឆ្លងពីម្ដាយទៅកូនតាមរយៈទងសុកក្នុងអំឡុងពេលឬក្រោយពេលសម្រាលតាមរយៈការប៉ះពាល់ផ្ទាល់បើស្ត្រីមានផ្ទៃពោះឬឪពុកម្ដាយមានជំងឺអ៊ុតស្វា។
ក្រសួងសុខាភិបាលក៏បានប្រកាសឲ្យដឹងពីវិធានការការពារជំងឺអ៊ុតស្វានេះផងដែរ៕