ព័ត៌មានជាតិ

ការស្កែនQR Code និងប្រថាប់ត្រាលើប័ណ្ណព្រំដែន(BorderPass) ចេញ-ចូលថៃរលូនជាងមុន, មិនសូវកកស្ទះ

ដោយ៖ បន្ទាយ / ព្រំដែនកម្ពុជា ថៃ

ពលករនិងមន្ត្រីអោយដឹងថា ការស្កែនQR Code និងការប្រថាប់ត្រាលើប័ណ្ណព្រំដែន(BorderPass) របស់ពលរដ្ឋនិងពលករ។ចេញ-ចូលថៃ មិនសូវកកស្ទះ  បានរលូន មានរបៀបរៀបរាយ ទាំងអ្នកដំណើរថ្មើរជើង និងអ្នកដំណើរមធ្យាបាយ ឡាន ម៉ូតូ នឹងរទេះ ដែលមានសណ្តាប់ធ្នាប់ល្អ ពិជាគួរអោយអរគុណជាខ្លាំង ។

នេះបើតាមលោកវ៉ាន់ ដារ៉ាន់ ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតអោយដឹងកាលពីថ្ងៃទី០៤ខែមករាឆ្នាំ២០២៤ ។

លោកបានអោយដឹងបន្តថា : ដើម្បីភាពងាយស្រួលរបស់បងប្អូនខ្មែរដែលចេញនិងចូលប្រទេស  កម្ពុជា  ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត  បានបន្ថែមបញ្ចរប្រថាប់ត្រាសំរាប់បងប្អូនដែលកាន់ប័ណ្ណព្រំដែន  និងមានយាន្តជំនិះ  ដូចជាឡាន  ម៉ូតូ  រទេះ និងអ្នករួមដំណើរជាមួយ ក្នុងបំណងកាត់បន្ថយការរង់ចាំឬបញ្ជៀសការកក់ស្ទះ ជូនបងប្អូន ។

ហេតុនេះ ក៏សូមអរគុណបងប្អូនពលរដ្ឋនិងពលករខ្មែរដែលបានតម្រង់ជួរជាជួរឲ្យមានសណ្តាប់ធ្លាប់ របៀបរៀបរយ ។

ចំណែកលោកវរសេនីយ៍ជួន សារី នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានអោយដឹងដែរថា : សមត្ថកិច្ចសូមអរគុណបងប្អូនដែលបានចេញ-ចូល ប្រថាប់ត្រាប័ណ្ណព្រំដែនមានរបៀបរៀបរាយ ទាំងអ្នកដំណើរថ្មើរជើង ទាំងអ្នកដំណើរដែលមានមធ្យាបាយ ឡាន ម៉ូតូ នឹងរទេះ ដែលមានសណ្តាប់ធ្នាប់ល្អជាងមុន។

ហេតុនេះ សមត្ថកិច្ចក៏បានបំពេញបែបបទជូនបងប្អូនមិនអោយយឺតយ៉ាវឬកកស្ទះម្តងម្កាលដូចមុនដែរ ។ពោលគឺប្រជាពលរដ្ឋឬពលករបានទៅស្កេនQR Code លើBorder pass ចេញ-ចូលប្រទេសនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានកាត់បន្ថយនូវការកកស្ទះ។

ចំណែកសាម៉ីជនពលរដ្ឋនិងពលករដែលប្រើប័ណ្ណព្រំដែនឆ្លងដែនបានអោយដឹងដែរថា : ពួកគេបានឃើញថាអនុវត្ត គឺចំពោះអ្នកដែលមានមធ្យោបាយទៅជាមួយដូចជាម៉ូតូ រថយន្ត សូមឲ្យឈប់នៅមាត់ច្រកចេញ -ចូល ដើម្បីចុះស្កេនQR Code លើBorder pass នៅជួរខាងក្រៅទាំងអស់ ទាំងខាងច្រកចេញពីប្រទេស ទាំងខាងច្រកចូលក្នុងប្រទេសវិញ ។

បញ្ជរបន្ថែមនោះត្រូវបានដាក់អោយចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី០១ ខែ មករា ឆ្នាំ២០២៤ កន្លងមក ៕