អន្តរជាតិ

អ៊ីស្រាអែលថានឹងទៅឈរនៅមុខក្រចកសេះជុំវិញសំណុំហ្គាហ្សាដែលអាហ្វ្រិកខាងត្បូងប្តឹងទៅតុលាការអន្តរជាតិ

ប្រែសម្រួល៖ ស.សម្បត្តិ

យេរូសាឡឹម៖នៅថ្ងៃអង្គារ ទី ២  មករា លោក អីលូនលើវី អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយ ថា អ៊ីស្រាអែលនឹងបង្ហាញខ្លួននៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ដើម្បីប្រឆាំងនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងមនុស្សជាតិរបស់ប្រទេសអាហ្រ្វិកខាងត្បូង ជុំវិញសំណុំរឿងសង្គ្រាមជាមួយក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា។

សូមរំលឹកថាកាលពីថ្ងៃសុក្រមុនប្រទេសអាហ្រ្វិកខាងត្បូងបានស្នើសុំ ICJ ធ្វើការកោះហៅរដ្ឋាភិបាលអ៊ីស្រាអែលជាបន្ទាន់មួយដោយចោទថាអ៊ីស្រាអែលបានរំលោភលើកាតព្វកិច្ចរបស់ខ្លួនដោយមិនគោរពតាមអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ ១៩៤៨ ក្នុងការបង្ក្រាបរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស។

លោក លើវី បាន​និយាយ​ថា​៖ “​យើង​ជឿជាក់​ថាប្រវត្តិសាស្ត្រ​នឹង​វិនិច្ឆ័យមេដឹកនាំ​អាហ្វ្រិក​ដោយ​គ្មាន​មេត្តា”។

តុលាការយុត្តិធម៌អន្តរជាតិICJ ដែលជួនកាលគេស្គាល់ថាជាតុលាការពិភពលោក គឺជាកន្លែងរបស់អង្គការសហប្រជាជាតិសម្រាប់ធ្វើការដោះស្រាយជម្លោះរវាងរដ្ឋនិងរដ្ឋនាៗ។ ក្រសួង​ការ​បរទេស​អ៊ីស្រាអែល​បាន​និយាយ​ថា​ការ​ប្តឹង​នេះ​គឺ​គ្មាន​មូលដ្ឋានច្បាប់ទេ។

សង្គ្រាម​នេះ​កើត​ឡើង​ដោយ​ការ​វាយ​ប្រហារ​ឆ្លង​ព្រំដែន​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស​នៅ​ថ្ងៃ​ទី ៧ តុលា ដែល​អ៊ីស្រាអែល​និយាយ​ថា​ក្រុមហាម៉ាសបាន​សម្លាប់​មនុស្ស ១ ២០០ នាក់​។

មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែលបានសងសឹកជាមួយនឹងការវាយលុកតាមផ្លូវអាកាស និងដី ដែលបានសម្លាប់មនុស្សស្លូតត្រង់អស់ជាង ២២,០០០ នាក់។ ខណៈពេលដែលតួលេខអ្នកស្លាប់របស់ខ្លួនមិនមានភាពខុសប្លែកគ្នារវាងអ្នកប្រយុទ្ធ និងជនស៊ីវិលនោះទេ ក្រសួងបាននិយាយថា ៧០ ភាគរយនៃអ្នកស្លាប់នៅហ្គាហ្សាគឺជាស្ត្រី និងអ្នកដែលមានអាយុក្រោម ១៨ ឆ្នាំ។ អ៊ីស្រាអែលជំទាស់នឹងតួលេខជនរងគ្រោះប៉ាឡេស្ទីន ហើយបាននិយាយថា ខ្លួនបានសម្លាប់យុទ្ធជនចំនួន ១,០០០ នាក់។

លើវី បានរាយបញ្ជីវិធានការតាមលំដាប់លំដោយដើម្បីបង្ហាញថាយោធារបស់អ៊ីស្រាអែលបានអនុវត្តយ៉ាងត្រឹមត្រូវដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជនដែលមិនជាប់ពាក់ព័ន្ធនឹងការប្រយុទ្ធ។

លោក លើវី បាន​និយាយ​ថា ក្រុម ហាម៉ាស មាន​ទំនួល​ខុស​ត្រូវ​ខាង​សីលធម៌​ពេញ​លេញ​សម្រាប់​សង្រ្គាម​ដែល​ពួកគេជាអ្នកបង្កឡើង ហើយ​កំពុង​ធ្វើ​ការ​ពី​ខាង​ក្នុងរូងក្រោមដី និង​ក្រោម​មន្ទីរពេទ្យ សាលារៀន វិហារអ៊ីស្លាម ផ្ទះ​សម្បែង និង​បរិក្ខារ​របស់ UNជាដើម។

លោក​បាន​បន្ថែម​ដោយ​មិន​បាន​បញ្ជាក់​លម្អិត​ថា អាហ្រ្វិក​ខាង​ត្បូង​មាន​ជម្លោះ​ក្នុង​ឧក្រិដ្ឋកម្ម​របស់​ក្រុម​ហាម៉ាស​ប្រឆាំង​នឹង​អ៊ីស្រាអែល។

ក្រុម ហា ម៉ាស បដិសេធ​ការ​ប្រើ​ប្រជាជន​នៅ​ហ្គាហ្សា​ជា​ខែល​ការពារ​មនុស្ស៕

ប្រភព៖ Reuters/ec