សន្ដិសុខសង្គម

អាវុធហត្ថបន្ទាយមានជ័យបូកសរុបលទ្ធផលការងារនិងដាក់ទិសដៅអនុវត្តបន្តរបស់ខ្លួន

ដោយ៖បន្ទាយ / បន្ទាយមានជ័យ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយប្រសាសន៍ណែនាំ របស់  លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស  និងងពិធិប្រជុំត្រួតពិនិត្យវាយតម្លៃសភាពការណ៍ លទ្ធផលការងារកងរាជអាវុធហត្ថឆ្នាំ២០២៣  និងលើកទិសដៅឆ្នាំ២០២៤កាលពីថ្ងៃទី០៣  ខែមករា  ឆ្នាំ២០២៤  ។

លោកមេបញ្ជាការរង  លោកនាយសេនាធិការរង  លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យ  លោកមេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុកទាំង៩  និងនាយអាវុធហត្ថខេត្ត  សរុបចំនួន១៥៦នាក់ ។

លោកឧត្តមសេនីយ៍ត្រី  បោន  ប៊ិន  មេបញ្ជការកងរាអាវុធហត្ថខេត្តបន្ទាយមានជ័យបានពាំនាំ ប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ  ពីសំណាក់លោក នាយឧត្តមសេនីយ៍  សៅ  សុខា  អគ្គមេបញ្ជាការ រង  នៃកងយោពលខេមរភូមិន្ទ  មេបញ្ជាការកងរាជអាវុហត្ថលើផ្ទៃប្រទេស  ជូនចំពោះនាយទាហាន នាយទាហានរង  និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងឡាយ ។

លោកបានបន្តថា   ដើម្បីផ្ដល់នូវចំណេះដឹង ជំនាញ សមត្ថភាព លើកកម្ពស់នូវមនសិការ ឆន្ទៈ ការតស៊ូ ភាពក្លាហាន និងស្មារតីទទួលខុសត្រូវ ក្នុងនាមកងរាជអាវុធហត្ថ  ត្រូវគោរពច្បាប់ គោរពវិន័យ គោរពក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការអនុវត្តតួនាទីភារកិច្ច ។

ក៏ដូចជាក្នុងការរស់នៅប្រចាំថ្ងៃនិងខិតខំកសាងសំណង់ ជំរំជម្រក អគារធ្វើការ កន្លែងស្នាក់នៅ ទីលានហ្វឹកហាត់ ជាពិសេសអនុវត្តនូវតួនាទី និងភារកិច្ចស្នូល  ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ស្រាវជ្រាវបង្ក្រាបរាល់បទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ។

លោកឧត្តមសេនីយ៍ត្រី  បោន  ប៊ិន  បានកត់សម្គាល់ដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក  ត្រូវយកចិត្តទុកដាក់ពីជីវភាពប្រចាំថ្ងៃរបស់កងកម្លាំង បន្ថែមនូវការហូបចុកតាមរយៈការជំរុញការបង្កបង្កើនផល ដាំ និងចិញ្ចឹមដើម្បីបំពេញតម្រូវការរបស់អង្គភាពបន្ថែមទៀត៕