អន្តរជាតិ

មនុស្ស5នាក់ស្លាប់,379 នាក់រត់គេចពីភ្លើងបន្ទាប់ពីយន្តហោះបុកគ្នានៅអាកាសយានដ្ឋាន Hanedaទីក្រុងតូក្យូ

ប្រែសម្រួល៖សហការី

តូក្យូ៖ អ្នកដំណើរ និងនាវិកទាំងអស់ ៣៧៩នាក់ នៃយន្តហោះជប៉ុនអ៊ែរឡាញ (JAL) បានរត់គេចពីភ្លើង បន្ទាប់ពីបុកជាមួយ យន្តហោះឆ្មាំសមុទ្រ នៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ នៅល្ងាចថ្ងៃអង្គារទី២មករា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា សមាជិកនាវិក ៥នាក់ ក្នុងចំណោមនាវិក ៦នាក់ យន្តហោះឆ្មាំឆ្នេរសមុទ្របានស្លាប់។

វីដេអូផ្សាយផ្ទាល់នៅលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK បានបង្ហាញយន្តហោះ JAL Airbus A350 បានផ្ទុះឆេះខណៈដែលវាបានចុះពីលើអាកាសនៅម៉ោងប្រហែល ៦ ល្ងាច។

ជើងហោះហើរ JL516 បានចាកចេញពីអាកាសយានដ្ឋាន New Chitose របស់ Sapporo ក្នុងទីក្រុង Hokkaido ៕