កម្សាន្ដ

ភ្ញៀវជាង២ម៉ឺននាក់ទៅលេងកម្សាន្តនៅក្រុង២នៃខេត្តបន្ទាយមានជ័យនាឱកាសចូលឆ្នាំសាកល

ដោយ៖ បន្ទាយ / បន្ទាយមានជ័យ

មានភ្ញៀវទេសចរជាតិ អន្តរជាតិនិងភ្ញៀវជាពលរដ្ឋ យុវជនជាង២ម៉ឺននាក់បានទៅលេងកម្សាន្តនៅក្រុង២នៃខេត្តបន្ទាយមានជ័យនាឱកាសរាត្រីចូលឆ្នាំសាកលនិងចូលថ្ងៃទី១នៃឆ្នាំថ្មី។

លោកឈឿម សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី០១ខែមករាឆ្នាំ២០២៤ថា: ក្នុងឱកាសទិវាចូលឆ្នាំសកល ឆ្នាំ២០២៤ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តនៅក្នុងក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណចំនួន២៣.៥៧៨នាក់ ។ក្នុងនោះ មានភ្ញៀវបរទេស(អន្តរជាតិ) ចំនួន៧៦០នាក់ (ជនជាតិថៃ ចិន ឥណ្ឌូនេស៊ី )។

លោកឈឿម សេរីវុធ  មិនបានបញ្ជាក់ថា តួលេខវត្តមាន,ភ្ញៀវទេសចរប៉ុន្មាននាក់ដែលទៅកម្សាន្តនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ  ធម្មជាតិនិងកែច្នៃនៅក្នុងខេត្តឡើយ ។

ប៉ុន្តែ ប្រភពនានាបានអោយដឹងថា: នាឱកាសបុណ្យចូលឆ្នាំសាកលនេះ ភ្ញៀវភាគច្រើនបានទៅកម្សាន្តតែពេលរាត្រី នៅក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែត ។

ឯនៅរមណីយដ្ឋានវប្បធម៉ ប្រវត្តិសាស្ត្រ  ធម្មជាតិនិងកែច្នៃ ឬគោលដៅផ្សេងទៀតដូចជាតាមហាងអាហារ  ផ្សារនានានៅក្នុងខេត្តមានភ្ញៀវមួយចំនួនប៉ុណ្ណោះ.៕