សន្ដិសុខសង្គម

ឃាត់ខ្លួនកូនប្រសាវាយម្តាយក្មេកបណ្ដាលឱ្យរងរបួសធ្ងន់

ដោយ៖សុខុម
កំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួនកូនប្រសាដែលបានទាញដំបងឈើវាយម្តាយក្មេកបណ្តាលឱ្យរងរបួសធ្ងន់ត្រៀមកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ហេតុការណ៍កូនប្រសាវាយម្តាយក្មេកបានកើតឡើងកាលពីយប់ថ្ងៃទី១ ខែ មករា ឆ្នាំ២០២៤ នៅចំណុចទំនប់ពាមល្វាភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកឱរ៉ាល់បានឱ្យដឹងថាជនសង្ស័យជាកូនប្រសាបានដើរលេងផឹកស៊ីស្រវឹងត្រឡប់មកផ្ទះវិញត្រូវប្រពន្ធនិងម្តាយក្មេកជេរស្តីបន្តោស។ ជនសង្ស័យទប់កំហឹងមិនបានក៏ស្ទុះទៅយកដំបងវាយម្តាយ

ក្មេកបណ្តាលឱ្យរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ។
ក្រោយទទួលបានព័ត៌មាននគរបាលស្រុកចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់តែម្តង។
សមត្ថកិច្ចបាននិយាយថាជនសង្ស័យឈ្មោះ ឆាង ដា អាយុ២៨ឆ្នាំ។ម្តាយក្មេកឈ្មោះ ឡេង ចិន្តា អាយុ៥៨ឆ្នាំ រស់នៅផ្ទះជាមួយគ្នាកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ៕