ព័ត៌មានជាតិ

គាំទ្រសម្តេចមហាបវរ ធិបតី ហ៊ុនម៉ាណែតកំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា»

ដោយ ៖បន្ទាយ / បន្ទាយមានជ័យ

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត,ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបានប្រកាសគាំទ្រពេញទំហឹងនូវប្រសាសន៍សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា»។

ប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នា យករដ្ឋមន្ត្រី បានប្រកាសថា កម្ពុជាមិនបាច់បង្កើតទិវាសន្តិភាពទៀតនោះទេ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ «ជាទិវាសន្តិភាពនៅកម្ពុជា»។

ក្នុងលិខិត៣ដាច់ដោយឡែកពីគ្នា តែមានត្រូវគេរៀបចំខ្លឹមសារស្ទើរដូចគ្នាបានសរសេរថា: “.កម្ពុជាជាប្រទេសរងនូវសោនាដកម្មយ៉ាងខ្លោចផ្សារជាទីបំផុតដោយសារ តែភ្លើង សង្គ្រាម។ ក្រោមនយោបាយ ឈ្នះ -ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក បានធ្វើឱ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាមរកឃើញសុខសន្តិភាព ជាពិសេសបានបិទបញ្ចប់ទំព័រខ្មៅងងឹតនៃការបែកបាក់ជាតិ ក្នុងរយៈពេលតិចបំផុត៥០០ឆ្នាំ” ។

លិខិតចុះថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៣.កន្លងមកមានខ្លឹមសារដើមដូចតទៅ :ចំណែករាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០១ខែមករាឆ្នាំ២០២៤ បាន ចេញអនុក្រឹត្យ លេខ០១ អនក្រ.បក ដោយកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា « ទិវាសន្តិភាពនៅកម្ពុជា » ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយទៀតនៅព្រះរាជាណាចក្រកម្ពុជា ៕