សេដ្ឋកិច្ច

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី EV ម៉ូដែល BYD របស់ចិនប្រកាសពីការលក់រថយន្តអគ្គិសនីកើនឡើងដល់ ៦២% នៅក្នុងឆ្នាំ ២០២៣

ប្រែសម្រួល៖ ស្រីស្រស់

ក្រុមហ៊ុន BYD Co របស់ប្រទេសចិនដ៏ធំបំផុតលើពិភពលោក គឺជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីប្រើពីថ្ម (BEVs) និង Plug-in Hybrid រថយន្តប្រភេទនេះត្រូវបានលក់ចេញបានចំនួនប្រហែល ៣.០២ លានគ្រឿងនៅក្នុងឆ្នាំ ២០២៣ គឺកើនឡើង ៦១.៩ ភាគរយ។

ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បាននិយាយថា ខ្លួនបានលក់អាគុយ EVs បានប្រហែល ១.៦លានគ្រឿង រួមជាមួយ plug-in hybrid EVs បានចំនួន ១.៤ លានផងដែរ។

ក្រុមហ៊ុនចិន BYD បាននិយាយថា ការលក់អាគុយ និងរថយន្ត Hybrid EV របស់ខ្លួនក្នុងខែធ្នូមានចំនួន ៣៤០,១៧៨ គ្រឿង រួមទាំងរថយន្តអគ្គិសនីទាំងអស់ចំនួន ១៩០,៧៥៤ គ្រឿង។

កាលពីឆ្នាំមុនក្រុមហ៊ុនចិន BYD បានប្រកាសពីគម្រោងសាងសង់រោងចក្រនៅក្នុងប្រទេសហុងគ្រី៕

ប្រភព៖ Reuters