សន្ដិសុខសង្គម

មនុស្សមួយក្រុមដឹកសពជនជាតិចិនមកទម្លាក់ចោលតាមផ្លូវហើយបើករថយន្តគេចបាត់

ោយ:សុខុម
ភ្នំពេញ ៖ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានដឹកសាកសពបុរសជនជាតិចិនម្នាក់មកទម្លាក់ចោលមុខសណ្ឋាគារមួយកន្លែងក្នុងសង្កាត់ទន្លេបាសាក់រាជធានីភ្នំពេញកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១ខែមករា ឆ្នាំ២០២៤។បន្ទាប់មកមនុស្សមួយក្រុមក៏បានឡើងលើរថយន្តបើកគេចបាត់ទាំងយប់។


ប្រជាពលរដ្ឋឃើញហេតុការណ៍បាននិយាយថារថយន្តមិនដឹងមកពីណាទេឃើញបើកចូលតាមផ្លូវបេតុងទាល់មុខសណ្ឋាគារមួយ។បើកមកឈប់ឃើញមនុស្សមួយក្រុមបើកទ្វារ រថយន្តទម្លាក់បុរសជនជាតិចិនម្នាក់ ដែលបានស្លាប់ទៅហើយចេញពីក្នុងរថយន្តរួចនាំគ្នាបើករថយន្តគេចបាត់។


ក្រោយពីមានគេដឹកសពមកទម្លាក់ចោលសមត្ថកិច្ចចុះទៅដល់យកខ្សែហ៊ុព័ទ្ធជុំវិញទីតាំងហើយមន្រ្តីជំនាញកុសលវិច្ច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានធ្វើការពិនិត្យរកមូលហេតុដែលបណ្ដាលឲ្យបុរសជនជាតិចិននោះស្លាប់។

ក៏ប៉ុន្តែមកដល់ពេលនេះសមត្ថកិច្ចជំនាញមិនទាន់អាចបញ្ជាក់ថា បុរសជនជាតិចិនស្លាប់ ដោយមូលហេតុអ្វីឱ្យប្រាកដទេ៕